បាតុករថៃ ចាប់ផ្តើមហែរក្បូន សំដៅទៅកាន់ វិមានរដ្ឋាភិបាល
បាងកក៖ រូបភាពពីទូរទស្សន៍ ប៉ុស្តិ៍លោក ៣ និងTNN ២៤របស់ថៃ បានផ្សាយពីការ ប្រមូលផ្តុំថែមទៀត នៅទីលាន មួយចំនួន ជុំវិញវិមានរដ្ឋាភិបាល ដូចជានៅវិមាន ប្រជាធិបតេយ្យ និងណាងលឿង។
យោងតាមគេហទំព័រ ឌឹណេសិន បានឲ្យដឹងនៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៣ថា ក្បូនចំនួន ៨ ក្នុងចំណោម ទំាងអស់ ចំនួន ៩ គ្រោងនឹងហែរទៅកាន់ វិមានរដ្ឋាភិបាល នៅម៉ោង ០៩ និង៣៩នាទីព្រឹក ខណៈក្រុមសំខាន់ រដ្ឋាភិបាលនៅវិថី ចាងវឌ្ឍនៈ ដែលដឹកនាំដោយលោក ស៊ូថេប ថងស៊ូបាន ដែលបានហែររួចរាល់ហើយ កាលពី វេលាម៉ោង ០៧ និង២៥នាទីព្រឹក ដោយសារទិសដៅនោះ គឺវិមានរដ្ឋាភិបាល ៕