បក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ការពារ​និង​គាំពារ​បាតុករ

12/19/2013 0 Comments A+ a-

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហើប​ឲ្យ​ថា បក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចាត់​ចែង និង​ការពារ​ក្រុម​បាតុករ​ដែល​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​ ពេល​យុទ្ធនាការ​បាតុកម្ម​រយៈ​ពេល​បី​ខែ​​នេះ។
បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា គណៈកម្មការ​នេះ​នឹង​ចែក​ជា ៦​ក្រុម ហើយ​ក្នុង​មួយ​ក្រុមៗ​មាន​សមាជិក​ប្រហែល ២០​នាក់ មាន​តួនាទី​​ចាត់​ចែង និង​ទទួល​ខុសត្រូវ​ក្រុម​បាតុករ ២៤​ម៉ោង លើ ២៤​ម៉ោង​តាម​វេន​របស់​ខ្លួន​ដែល​ប្រចាំ​ការ។
អ្នកស្រី​បន្ត​ថា ក្រុម​នីមួយៗ​មាន​តួនាទី​រ៉ាប់​រង​​ផ្នែក​សន្តិសុខ សុខាភិបាល ស្បៀង​អាហារ ចំពោះ​ក្រុម​បាតុករ​ដែល​មក​ធ្វើ​បាតុកម្ម។
ស្រប​ពេល​នេះ​ដែរ បក្ស​សង្គ្រោះ​ជាតិ បាន​សង់​រោង​ស្នាក់​នៅ​បន្ថែម​ទៀត ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ សម្រាប់​ក្រុម​បាតុករ​ស្នាក់​នៅ។
ក្រុម​បាតុករ​បក្សសង្គ្រោះ​ជាតិ​គ្រោង​ហែ​ក្បួន​បាតុកម្ម​នៅ​ម៉ោង ៤​ល្ងាច ថ្ងៃ​ទី​១៨ ធ្នូ នេះ តែ​មន្ត្រី​បក្ស​មិន​ទាន់​បានប្រាប់​ឲ្យ​ដឹង​អំពី​​ទិសដៅ​នៃ​ការ​ហែ​ក្បួន​​ នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​ក្នុង​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្សាយ​ផែនទី​បង្ហាញ​ផ្លូវ​ហែ​ក្បួន​បាតុកម្ម​ថា ក្បួន​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ តាម​ផ្លូវ​លេខ​៥១ គឺ​ផ្លូវ​ប៉ាស្ទ័រ រហូត​ដល់​កែង​ផ្លូវ​ព្រះសីហនុ រួច​បត់​ស្ដាំ រហូត​ដល់​កែង​មហាវិថី​មុនីរ៉េត ត្រង់​ភ្លើងស្តុប​អាង​ទឹក​ស្តាត​អូឡាំពិក បត់​ស្ដាំ រហូត​ដល់​រង្វង់​មូល​នាងគង្ហីង បត់​ឆ្វេង​តាម​ផ្លូវ​១៦៩ មុខ​វិទ្យាល័យ​បាក់​ទូក រហូត​ដល់​កែង​ផ្លូវ​កម្ពុជាក្រោម បត់​ស្ដាំ​ឆ្ពោះ​ទៅ​ផ្លូវ​ព្រះមុនីវង្ស រួច​បត់​ឆ្វេង​ទៅ​ផ្លូវ​ក្រមួន​ស ហើយ​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។
សូម​រង់ចាំ​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ…

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទិដ្ឋភាព​បាតុករ​ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ។

ព្រះសង្ឃ​ចូល​រួម​បាតុកម្ម​​គង់​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ។

បាតុករ​ហាល​សម្លៀក​បំពាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។

បាតុករ​ហាល​សម្លៀក​បំពាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ក្រុម​ការងារ​សង់​រោង​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ ដើម្បី​ឲ្យ​បាតុករ​ស្នាក់នៅ។
ប្រភពពី វិទ្យុអាស៊ីសេរី