អន្ទាក់សត្វរាប់រយត្រូវគេរកឃើញក្នុងជម្រកសត្វព្រៃលំផាត់
ព្រៃឈើនិងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់
ខេត្តរតនគិរី កំពុងរកការបំផ្លាញធ្ងន់ធ្ងរបន្តទៀត
ដោយសារសកម្មភាពកាប់យកឈើមានតម្លៃ
និងសកម្មភាពដាក់អន្ទាក់យកសត្វព្រៃទាំងតូចធំធ្វើអាជីវកម្ម។
ក្រុមមន្ត្រីសង្គមស៊ីវិលឃ្លាំមើលបញ្ហានេះស្ដីបន្ទោសទៅលើ មន្ត្រីស្ថាប័នជំនាញបរិស្ថានការពារដែនជម្រកសត្វព្រៃ និងអាជ្ញាធរពាក់ព័ន្ធថា
មិនបានយកចិត្តទុកដាក់បង្ក្រាបករណីបំផ្លាញធនធានធម្មជាតិទាំងអស់នេះ។
អតីតឆ្មាំអភិរក្សតំបន់ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី នៅថ្ងៃពុធ ទី១៨ ខែធ្នូ អះអាងថា អន្ទាក់សត្វព្រៃដែលអាចចាប់បានសត្វគ្រប់ប្រភេទ (លើកលែងតែដំរី) រាប់រយអន្ទាក់ ត្រូវបានគេរកឃើញនៅក្នុងព្រៃដែនជម្រកសត្វដ៏សំខាន់នៃប្រទេស កម្ពុជាមួយនេះ។ ជាមួយនោះដែរ ព្រៃឈើមានតម្លៃក្នុងតំបន់អភិរក្សនេះ ក៏កំពុងត្រូវគេកាប់យកឈើជាបន្តបន្ទាប់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារអង្គការអភិរក្សមួយក្រុមបានចុះទៅ ធ្វើការស្រាវជ្រាវនៅតំបន់ដែនជម្រកសត្វព្រៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែធ្នូ នឹងបានឃើញបទល្មើសទាំងពីរនេះ។
សាក្សីដែលបានឃើញហេតុការណ៍បំផ្លាញធនធានធម្មជាតិសុំមិនឲ្យ បញ្ចេញឈ្មោះសំដែងទុទិដ្ឋិនិយមថា ប្រសិនរាជរដ្ឋាភិបាលមិនចាត់វិធានការជាក់លាក់ក្នុងការបង្ក្រាប និងស៊ើបអង្កេតបន្ទាន់ ជុំវិញសកម្មភាពបំផ្លាញធនធានធម្មជាតិនេះទេ។ សត្វព្រៃនិងព្រៃឈើនៅតំបន់នោះ នឹងត្រូវវិនាសអស់នៅពេលខាងមុខនេះ។
សាក្សីដដែលបន្តថា កន្លងទៅនេះដើមឈើផលិតជ័រទឹករបស់ប្រជាពលរដ្ឋនៅក្នុងព្រៃការពារ រាប់ពាន់ដើម ត្រូវគេកាប់យកឈើ ហើយបច្ចុប្បន្នឈើមានតម្លៃនៅសេសសល់ក៏ត្រូវគេកាប់បន្តទៀត៖ «ដើរ ទៅហ្នឹងវាឃើញមែនហ្នឹងហើយ ប៉ុន្តែគេថត គេយករូបភាពទៅអស់ហើយ ប៉ុន្តែមិនដឹងគេដោះស្រាយដោយវិធីណា។ ជាង ១០០អន្ទាក់ដែលយកទៅភ្នំពេញ ចៀសតែដំរីទេអត់ជាប់ បើថាខ្ទីង ទន្សោង ជ្រូក ឲ្យតែជាន់ជាប់ហើយ។ ប៉ុន្តែខ្ញុំទៅហ្នឹងជួបពីរកន្លែង អារឈើៗ គេអត់ទាន់ដឹក។គេអារឈើគេអត់ចាប់ទេ តែគេថត»។
កាលពីមីនា កន្លងទៅ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី និងមន្ត្រីសមាគមអាដហុក បានចូលទៅកាន់តំបន់ដែនជម្រកសត្វព្រៃសង្កេតឃើញនៅចំណុចអូរតានវ៉ាន និងគុម្ពោតព្រៃធំមានឈើមូលមានមុខកាត់ធំៗរាប់រយដើម ត្រូវគេអាររំលំបន្សល់ចោលក្នុងព្រៃ និងឈើមូលរាប់រយដើមទៀត ត្រូវគេដឹកជញ្ជូនចេញបន្សល់តែគល់នៅក្នុងព្រៃនោះ។
ប្រជាពលរដ្ឋជាម្ចាស់ដើមច្បោះក្នុងដែនជម្រកសត្វព្រៃប៉ាន់ ប្រមាណថា ឈើមូលរាប់ពាន់ដើមត្រូវគេអារដឹកជញ្ជូនចេញពីព្រៃដែនជម្រកសត្វ ព្រៃនេះ ចាប់ពីពាក់កណ្ដាលឆ្នាំ២០១២ មក។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែធ្នូ មិនអាចទាក់ទងប្រធានផ្នែកដែនជម្រកសត្វព្រៃលំផាត់ លោក សន សុវណ្ណសុង សុំបញ្ជាក់ពីសេចក្ដីអះអាងនេះបានទេ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា លោកបានចុះអង្កេតនៅតំបន់នោះ ៣លើកហើយ សង្កេតឃើញឈើមូលមានតម្លៃក្នុងព្រៃដែនជម្រកនៅតែមានគេកាប់ជា បន្តបន្ទាប់។ លោកអះអាងថា សត្វព្រៃក៏ជាផ្នែកមួយសំខាន់ដែលត្រូវបានគេ ដាក់អន្ទាក់ ឬបរបាញ់ដោយកាំភ្លើងដើម្បីយកសាច់ និងវត្ថុមានតម្លៃរបស់សត្វព្រៃទៅលក់នៅទីផ្សារ។
លោកអំពាវនាវសុំឲ្យមន្ត្រីថ្នាក់ជាតិប្រញាប់ស៊ើបអង្កេតករណីនេះ៖ «មិន មែនត្រឹមឈើព្រៃល្អប្រណិតទេ ថែមទាំងសត្វព្រៃដែលជាជម្រកចុងក្រោយបំផុតហើយនៅប្រទេសកម្ពុជា ត្រូវបានរងហិនហោចមហន្តរាយជាលើកចុងក្រោយនេះ ព្រោះកន្លងមកយើងអន្តរាគមន៍ទៅថ្នាក់ខេត្តហើយ»។
យ៉ាងនេះក្តីប្រជាពលរដ្ឋសហគមន៍រស់នៅតំបន់ជាប់ព្រៃដែនជម្រក សត្វព្រៃលំផាត់ ធ្លាប់បានអះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដូចជាក្រុមហ៊ុន ហ័ញ អាញ់ លំផាត់ និងក្រុមឈ្មួញមានអំណាច រួមទាំងកងប្រដាប់អាវុធមួយចំនួន គឺជាអ្នកពាក់ព័ន្ធកាប់ឈើក្នុងព្រៃដែនជម្រក។ ចំណែកមន្ត្រីអភិរក្សដែនជម្រក ក៏បានរួមចំណែកឃុបឃិតទាក់ទិនបទល្មើសព្រៃឈើនិងសត្វព្រៃនេះដូច គ្នា៕
ប្រភពពី វិទ្យុអាស៊ីសេរី
ក្រុមមន្ត្រីសង្គមស៊ីវិលឃ្លាំមើលបញ្ហានេះស្ដីបន្ទោសទៅលើ មន្ត្រីស្ថាប័នជំនាញបរិស្ថានការពារដែនជម្រកសត្វព្រៃ និងអាជ្ញាធរពាក់ព័ន្ធថា
00:00