គណបក្សកាន់អំណាចពិចារណាលទ្ធភាពដកហូតអាសនៈបក្សសង្គ្រោះជាតិ
ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានអះអាងនៅថ្ងៃពុធនេះថា
សមាជិកសភាគណបក្សកាន់អំណាចបានពិភាក្សាក្រៅផ្លូវការអំពីលទ្ធភាព
ស្នើឲ្យមានការទាត់ចោលអាសនៈចំនួន៥៥របស់គណបក្សសង្គ្រោះជាតិនិង
គ្រោងស្នើឲ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីបញ្ចៀស
វិបត្តិក្នុងរដ្ឋសភាក្រោយពីការបោះឆ្នោត។
ប៉ុន្តែនៅមិនទាន់មានការសម្រេចជាគោលការណ៍បែបណានៅឡើយទេ។
លោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងធនាគាររបស់រដ្ឋសភានិងជាប្រធាន ក្រុមតំណាងរាស្ដ្ររបស់គណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ការលើកគំនិតបែបនេះក្រោយពីគណបក្សសង្គ្រោះជាតិកំពុងបន្តទាត់ចោល លទ្ធផលបោះឆ្នោតនិងពហិការកិច្ចប្រជុំសភាជាផ្លូវការ។
លោកបន្ថែមថាប្រធានរដ្ឋសភាលោកហេង សំរិន អាចនឹងធ្វើរបាយការណ៍មួយទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតដើម្បីស្នើឲ្យមានការចាត់វិធានការលើការជាប់គាំងរបស់រដ្ឋសភា នេះ។
«ចាំបាច់ត្រូវប្រធានរដ្ឋសភាត្រូវធ្វើរបាយការណ៍ទៅ (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)សុំឲ្យមានវិធានការយ៉ាងណាតាម ផ្លូវច្បាប់ថាតើអាចធ្វើយ៉ាងណាបាន។មកទល់ពេលនេះយើងអត់ទាន់បាន និយាយទៅដល់នេះទេ។ គ្រាន់តែនិយាយក្រៅផ្លូវការជាមួយគ្នា»។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រជាផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈនិងគណបក្សសង្គ្រោះជាតិទទួល បាន៥៥អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។
ប៉ុន្តែគណបក្សជំទាស់មិនទទួលយកលទ្ធផលឆ្នោតនេះទេដោយសំអាងថា មានភាពមិនប្រក្រតីជាច្រើនដែលធ្វើឲ្យបាត់បង់ចំនួនអាសនៈដែលខ្លួន ត្រូវទទួលបាន។ គណបក្សជំទាស់បានទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនិងបោះ ឆ្នោតឡើងវិញ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជានិងគជបបានអះអាងថា ការបោះឆ្នោតឡើងវិញមិនអាចធ្វើទៅបាននោះទេ។
មកទល់ពេលនេះរដ្ឋសភាជាតិបានដំណើរការបីខែមកហើយដោយមានពហិការរបស់គណបក្សសង្គ្រោះជាតិ។
លោកជាម យៀប ចាត់ទុកថានេះជាមេរៀនក្រោយពីការបោះឆ្នោតដែលកម្ពុជាមិនដែលជួប ប្រទះហើយលោកគ្រោងនឹងស្នើឲ្យមានវិសោធនកម្មច្បាប់បោះឆ្នោតដើម្បី បញ្ចៀសវិបត្តិបែបនេះក្នុងការបោះឆ្នោតលើកក្រោយ។
«នេះជាមេរៀនដែលយើងទើបនឹងជួបប្រទះ។យើងនឹងត្រូវឲ្យមានច្បាប់ ត្រឹមត្រូវដើម្បីធ្វើយ៉ាងណាដើម្បីកុំឲ្យមានការលំបាកដូច្នេះ។ បើគ្មានអ្នកណាស្នើ(ច្បាប់) ក៏ខ្ញុំនឹងស្នើដែរ។ គេថាគេមិនបោះបង់ចោល (អាសនៈ)។ដូច្នេះយើងមានការលំបាកដោយសារយើងអត់មានច្បាប់។ យើងត្រូវកែច្បាប់បោះឆ្នោត»។
ប៉ុន្តែលោកជាម យៀប បញ្ជាក់ថាការស្នើច្បាប់ឬវិសោធនកម្មច្បាប់បោះឆ្នោតបានលុះណាតែ គណបក្សជាប់ឆ្នោតទាំងពីរស្រុះស្រួលគ្នាចូលរួមប្រជុំសភាជាមុន សិន។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា ប្រសិនបើមានសំណើដូចខាងលើនោះមែនគ.ជ.បនឹងដោះស្រាយតាមសិទ្ធិ អំណាចរបស់ខ្លួនដែលមានចែងក្នុងច្បាប់។
ដោយឡែកលោកស្រី មួ សុខហួរ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិបកស្រាយថា ការដកកៅអីតំណាងរាស្ដ្ររបស់គណបក្សជំទាស់គឺជាអំពើខុសច្បាប់និង អាចនឹងរុញច្រានឲ្យកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយកាន់តែ ធ្ងន់ធ្ងរ។
«ច្បាប់និយាយថាលុះណាតែប្រធានរបស់គណបក្សនោះ តំណាងរាស្ដ្រគណបក្សនោះលាលែងពីកៅអីរបស់គេពុំនោះទេចាកឆ្ងាយ ណាស់ពីលទ្ធិប្រជាធិបតេយ្យ។ ហើយបើសិនជាធ្វើនោះមែនច្បាស់ជាមានការតវ៉ារឹតតែខ្លាំងទៅៗចូល ជ្រៅក្នុងវិបត្តិនយោបាយហើយ។សូមពិចារណាផង»។
ដោយឡែកលោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅថានិកហ្វិក អះអាងដូចគ្នាដែរថា ការធ្វើឲ្យមានការសម្រេចដកអាសនៈគណបក្សសង្គ្រោះជាតិណាមួយគឺជាការ ប្រឆាំងនឹងច្បាប់។
«ផ្លូវច្បាប់មិនមានលទ្ធភាពបញ្ឈប់តួនាទីរបស់តំណាងរាស្ដ្រដែលបោះឆ្នោតដោយប្រជាពលរដ្ឋទេ»។
គណបក្សសង្គ្រោះជាតិកំពុងដឹកនាំបាតុកម្មឈានដល់ថ្ងៃទី៤ហើយនៅ ថ្ងៃនេះដើម្បីទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតីក្នុង ការបោះឆ្នោតនិងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
មេដឹកនាំគណបក្សនេះបានគំរាមថានឹងដឹកនាំបាតុកម្មអំណាចប្រជាពលរដ្ឋ បើមិនមានការដោះស្រាយតាមសំណើរបស់ខ្លួនក្នុងអំឡុងពេលបីខែខាង ទៀតនោះទេ៕
ប្រភពពី វីអូអេខ្មែរ