បើក​​ម៉ូ​តូ​​គេច​​ជង្ហុក​​ជ្រុល​​ទៅ​បុក​​គោ​យន្ត​​ពី​ក្រោយ ដាច់​​ក​​ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម​

12/19/2013 0 Comments A+ a-

ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​បើក​​ម៉ូ​តូ​​គេច​​គោ​យន្ត​​ទី​​១ ដែល​​កំ​ពុង​​ឈប់​​ជួស​ជុល ហើយ​​ជ្រុល​​ទៅ​បុក​​គោ​យន្ត​​ទី​​២ ដែល​​ឈប់​​នៅ​​ចម្ងាយ​​ពី​គ្នា ប្រ​ហែ​ល ១​០០​​ម៉ែត្រ ប​ណ្តាល​​ឲ្យ​​ដាច់​​ក​​ស្លាប់​​ខ្លួន​ឯង នៅ​​ក​ន្លែង​កើត​ហេតុ​​កាល​ពី​​វេ​លា​​ម៉ោង ២១​​និង​​ ៥០ នាទី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​អា ស្ថិត​ក្នុងភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
​បុរសរងគ្រោះ​មានឈ្មោះ ម៉ឹង ប្រុស អាយុ ២១​ឆ្នាំ​រងរបួស​មុត​ដា​ច់ក បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម គ្មាន​ស្លាក​លេខ​ពី​លិចទៅ​កើត មាន​ទីលំនៅ​ភូមិ​ដូន​មា​យ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ចំណែក​ម្ចាស់​គោយន្ត​មានឈ្មោះ ហាក់ ឌី​វន អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពេជ្រ​ចង្វា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។ សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់កើតហេតុ មាន​គោយន្ត​ពីរ​គ្រឿង ឈប់​លើផ្លូវ​ជាតិ​លេខ​៥៧​អា បែរមុខ​ពី​លិចទៅ​កើត ក្នុងភូមិ​ដង្គត់​។​
​គោយន្ត​ទី​១ នៅ​ខាងលិច​បាន​ខូច និង​ដាក់​សំរាស់ ហើយ​ម្ចាស់​គោយន្ត​ទី​២ នៅ​ខាង​កើតមាន​ចម្ងាយ​ពីគ្នា​ប្រហែល ១០០​ម៉ែត្រ បាន​ឈប់​ជួយ​បញ្ចាំង​ពិល អោយ​អ្នកដំណើរ​តាមផ្លូវ​គេច​។ ស្រាប់តែ​ពេលនោះ​ម៉ូតូ​ឌ្រី​ម​មួយគ្រឿង បើក​ស្រប​ទិស​គ្នា បានគេច​អ្នក​បញ្ចាំង​ពិល រួច​គេច​ជង្ហុក​ក៏​ជ្រុល​ចង្កូត ទៅបុក​គោយន្ត​ទី​២ ពី​ក្រោយ​បណ្តាលអោយ​មនុស្ស​ទាក់​ក ជាមួយ​ជ្រុង​នៃ​ទ្រុង​គោយន្ត រយះ​ដាច់​ចេញឈាម ស្លាប់​នៅ​កន្លែងកើតហេតុ ហើយ​ម៉ូតូ​បាន​រុលចូល​ក្រោម​គោយន្ត​តែម្តង​៕
Wat 18122
​_____________________
ប្រភពព័ត៌មានពី៖ WatPhnom