កឹម សុខា​៖ បើ​មាន​ហិង្សា​ណាមួយ​កើតឡើង​នោះ រដ្ឋាភិ​បាលជាអ្នកទទួលខុសត្រូវ

12/23/2013 0 Comments A+ a-

លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្ស នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣នេះ បានបន្តដឹកនាំ ក្រុមបាតុករ របស់ខ្លួន ដង្ហែតាមផ្លូវមួយ ចំនួន ក្នុងរាជធានីភ្នំពេញ ដែលជាការ តវ៉ានៅថ្ងៃទី៨ របស់ពួកគេ ។
លោក​ កឹម សុខា​ អនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិថែ្លងនៅ​ចំពោះមុខ​បាតុករ​នៅទីលា​ នប្រជាធិបតេយ្យ​ ថា ប្រសិនបើ​មាន​អំពើហិង្សា​ណា មួយ​កើតឡើង​នោះ​ជា​ការទទួលខុសត្រូវរ​ដ្ឋា​ភិបាល​។
​ ការលើកឡើង​របស់​លោក កឹម សុខា ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន កាលពី​ថ្ងៃ​សុក្រ​ថា ប្រសិនបើ​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ៊ាន​បិទ​ផ្លូវ​ណា​មួយ ដែលនាយក​រដ្ឋមន្ត្រីចាត់ទុកថា​ជា​ សរសៃឈាម​នោះ លោក ហ៊ុន សែន នឹង​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ការពារ សណ្តា​ប់ ធ្នាប់​សង្គម​។
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា​ថ្លែង​ថា ប្រសិនបើ​មាន​អំ ពើ​ហិង្សា កើតឡើង​លើ​បាតុករ​នោះ ជា​ការទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ គោលការណ៍​តវ៉ា​ដោយ​អហិង្សា​។​
លោក កឹម សុខា​ ថ្លែង​នៅ​ចំពោះមុខ​បាតុករ​មុន​ពេល​ហែ​ក្បួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ក្នុង​ សង្គម​ក៏​ដូច​ជា​ការ ទាមទារ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញស​ន្តិ​វិធី ដោយ​មិន​យក​ខ្មែ​រណា​ជា​សត្រូវ​៕
ប្រភពពី Free Press Magazine