បារាំងផ្តល់កម្ចី ២០ លានអឺរ៉ូសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ
ភ្នំពេញៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះកិច្ចព្រមព្រៀង លើកម្ចីឥណទានចំនួនខ្ពស់មួយ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ វេលាម៉ោងបីរសៀលលើការអភិវឌ្ឍន៍លើវិស័យធារាសាស្ត្រកម្ពុជា។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោម អធិបតីភាព ឧបនាយករដ្ឋមន្ត្រី គាត ឈន់ លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Serge Mostura។
នេះគឺជាកម្ចីឥណទានលើចំនួនទឹកប្រាក់ដ៏ច្រើនដំបូងរវាង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងកម្ពុជា ដែលមានចំនួន ទឹកប្រាក់ ២០ លានអឺរ៉ូ ដែលនឹងប្រើប្រាស់សម្រាប់លើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅ កម្ពុជា។
ប្រភពពី ភ្នំពេញប៉ុស្តិ៍