លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម​នៅ​សប្ដាហ៍​ក្រោយ

12/23/2013 0 Comments A+ a-

កាសែត ​វៀតណាម ផ្សាយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ វៀតណាម ញូវស៍ (Vietnam News) ផ្សាយ​ថ្ងៃ​ទី​២១ ធ្នូ ថា ទស្សនកិច្ច​នៃ​នាយក​រដ្ឋមន្ត្រី​កម្ពុជា នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung)។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ។
ទស្សនកិច្ច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា កំពុង​ជាប់​គាំង​នយោបាយ ដោយ​បក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង៕
ប្រភពពី វិទ្យុអាស៊ីសេរី