ថៅកែបនល្បែងមួយយីហោ ផារ៉ាមសាម នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ស្ត្រីខ្មែរ ២ នាក់ ធើ្វទារុណកម្មដោះសម្លៀកបំពាក់បង្ខាំងសម្រាត វាយធ្វើបាបយ៉ាងព្រៃផ្សៃ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីខ្មែរ ២ នាក់ជាអ្នកបម្រើក្នុងបនល្បែងមួយយីហោ ផារ៉ាមសាម នៅទីក្រុងបាងកក ប្រទេសថៃ ត្រូវបានថៅកែចាប់បង្ខាំងសម្រាតវាយធ្វើបាបយ៉ាងព្រៃផ្សៃជិត២សប្តាហ៍ហើយ ព្រោះតែត្រូវចោទថាលួចលុយនៅក្នុងក្លិប ៧លានបាតនោះ ហើយត្រូវក្រុមគ្រួសារប្តឹងមកសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យឲ្យជួយអន្តរាគមន៍នាំនាងមកស្រុកវិញកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ។
តាមការរៀបរាប់ឲ្យដឹងពីលោក ឈុំ សុភាព អាយុ៤៦ឆ្នាំ ជាបងថ្លៃស្ត្រីរងគ្រោះមានលំនៅភូមិប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ប្អូនថ្លៃស្រីគាត់ឈ្មោះ ផាត់ សុមេសា ហៅ ស្រីដែន អាយុ៣២ឆ្នាំ នៅស្រុកថៃ ហៅ នីតា ជាស្ត្រីមេម៉ាយមានលំនៅភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យត្រូវម្ចាស់បនល្បែងនៅទីក្រុងបាងកកចាប់សម្រាតឃុំខ្លួន ក្នុងបន្ទប់វាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ។
លោកបានបន្ថែមទៀតថា ប្អូនថ្លៃគាត់បាត់ដំណឹងជាងមួយសប្តាហ៍ហើយ ហើយកាលពីថ្ងៃចន្ទ គាត់ក៏បានមកប្តឹងនៅស្នាក់ការសមាគមអាដហុកនៅខេត្តបន្ទាយមានជ័យ ឲ្យជួយអន្តរាគមន៍ធ្វើយ៉ាងណារំដោះពួកគេឲ្យរួចផុតពីអំពើទារុណកម្មនោះ ព្រោះជនរងគ្រោះទាំង២នាក់ ត្រូវម្ចាស់
បនល្បែងថៃ ចាប់បង្ខាំងសម្រាតនិងវាយធ្វើបាបសាហាវព្រៃផ្សៃខ្លាំងណាស់ ។ គេសម្រាតប្អូនស្រីខ្ញុំខ្លួនទទេ នៅសល់តែខោលីអូមួយទេ ព្រមទាំងវាយដំលើរាងកាយផង។ ខ្ញុំគ្រាន់តែដឹងថា គេឃុំនាងដោយសារគេចោទថា ពួកនាងលួចលុយគេ ៧លានបាតហើយរឿងរ៉ាវយ៉ាងណាៗនោះ ខ្ញុំមិនបានដឹងច្បាស់ដែរទេ។ ខ្ញុំសូមឲ្យអាដហុក និងរដ្ឋាភិបាលជួយរំដោះប្អូនស្រីខ្ញុំមកវិញផង។
បនល្បែងថៃ ចាប់បង្ខាំងសម្រាតនិងវាយធ្វើបាបសាហាវព្រៃផ្សៃខ្លាំងណាស់ ។ គេសម្រាតប្អូនស្រីខ្ញុំខ្លួនទទេ នៅសល់តែខោលីអូមួយទេ ព្រមទាំងវាយដំលើរាងកាយផង។ ខ្ញុំគ្រាន់តែដឹងថា គេឃុំនាងដោយសារគេចោទថា ពួកនាងលួចលុយគេ ៧លានបាតហើយរឿងរ៉ាវយ៉ាងណាៗនោះ ខ្ញុំមិនបានដឹងច្បាស់ដែរទេ។ ខ្ញុំសូមឲ្យអាដហុក និងរដ្ឋាភិបាលជួយរំដោះប្អូនស្រីខ្ញុំមកវិញផង។
លោកស៊ុម ចន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកបន្ទាយមានជ័យប្រាប់ថា ស្ត្រីរងគ្រោះទាំង២នាក់ នៅចំណុចផារ៉ាមសាម ភូមិមូរុងរួយ ផ្លូវ៦៦ ទីក្រុងបាងកក ត្រូវគេឃុំខ្លួនធ្វើទារុណកម្មហើយ ខាងសមាគមកំពុងតែខ្នះខ្នែង ស្នើទៅអាដហុកនៅភ្នំពេញ ឲ្យទាក់ទងទៅស្ថានកុងស៊ុលខ្មែរ នៅប្រទេសថៃដែលធ្វើការនៅខេត្តជិតៗកន្លែងកើតហេតុ និងទាក់ទងទៅស្ថានទូតខ្មែរនៅទីក្រុងបាងកក ឲ្យជួយអន្តរាគមន៍រំដោះស្ត្រីរងគ្រោះឲ្យបានឆាប់។ប្រភព ពីកំណើតថ្មី
លោកប្រាប់ថា ខ្ញុំឃើញរូបភាពស្ត្រីរងគ្រោះទាំង២នាក់ ត្រូវគេវាយហើមមុខហើមមាត់ ត្រូវគេសម្រាតខ្លួនទទេនៅសល់តែលីអូ ខ្ញុំអាណិតខ្លោចចិត្ត។ ពួកគាត់ក៏ជាមនុស្សដែរ ពួកគាត់មិនត្រូវគេធ្វើបាបបែបនេះទេ ទោះជាមានកំហុសប៉ុនណា ក៏ត្រូវធ្វើទៅតាមច្បាប់ដែរ។ ខ្ញុំគិតថា ប្រទេសថៃជាប្រទេសគោរពច្បាប់ មិនគួរប្រព្រឹត្តនូវអំពើព្រៃផ្សៃបែបនេះទេ ព្រោះស្ត្រី ត្រូវចាត់ទុកថាជាមាតានៃពិភពលោក ៕