អតីត​ឈ្មួញ​ឈើ​គ្រញូង​ឈ្មោះ ចិន ប្រើ​ស្បែក​ជា​ប៉េអឹម​ផ្ទៃ​ប្រទេស នាំ​ក្បួន​រថយន្ត​ដឹកឈើ​ចេញ ពី​ចេញពី​ស្រុក​អន្លង់វែង​នៅពេលដែល​ស័ក្តិ ៥ ញែ​ម សុឃឿន ពង្រាយ​មន្ត្រី​ដាក់​ប៉ុស្តិ៍​ជជុះ ២ ខេត្ត​

12/17/2013 0 Comments A+ a-

​ខេត្តសៀមរាប ៖ ជា​យូ​ណាស់​មកហើយ​ដែល​ឈ្មោះ ចិន អតីត​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​គ្រញូង​យ៉ាងសកម្ម​ម្នាក់ រហូត​ក្លាយ​ទៅ​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​យ៉ាង​ឆាប់រហ័ស​គ្មាន​ន​ណាម្នាក់​នឹកស្មាន​មិន​ដល់ ហើយ​បច្ចុប្បន្ន​នេៈ​បើទោះបីជា​គាត់​ក្លាយទៅជា​ប៉េអឹម​យ៉ាងណាក្ដី​ក៏​គាត់​នៅតែ​ប្រព្រឹត្ត​នូវ​មុខរបរ​រត់ការ​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង​ចេញពី​តំបន់​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដដែល​។ ប្រការ​នេៈ​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​មិនអាច​ប្រកែក​បានឡើយ​។​
13-12-2013 (3)
​ទន្ទឹម​ទៅនឹង​សកម្មភាព​ប៉េអឹម​ផ្ទៃ​ប្រទេស​ឈ្មោះ ចិន ដែល​បាន​តួនាទី​មក​ដោយសារ​រត់ពន្ធ​ជំនួញ​ឈើ​គ្រញូង​ដោយ​ខុសច្បាប់​នេះ​ក៏​ដោយសារ​ប៉េអឹម​រូបនេះ​កូន​មន្ត្រី​របស់លោក​ស័ក្តិ ៥ ញែ​ម សុឃឿន ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែរ​។​ ​លោក ញែ​ម សុឃឿន ពាក់​ស័ក្តិ ៥ ក្រោយពី​បាន​លិខិត​បញ្ជា​របេស​សកម្ម ១​សន្លឹក​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួចមក​គាត់​បានចាប់ផ្ដើម​ពង្រាយ​មន្ត្រី​សំខាន់ៗ របស់គាត់​ឲ្យ​ឈរ​នៅ​គោលដៅ​ជាច្រើន​ចំនួន​២ ខេត្ត​ដែល​ខេត្ត​ទាំង​២ នេះ​គឺ​សម្បូរ​បទល្មើស​ជាងគេ​ជាពិសេស​បទល្មើស​ព្រៃឈើ​តែម្ដង​។​
 
​បើទោះបីជា​ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​លោក​ស័ក្តិ ៥ ញែ​ម​សុឃឿន​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​យ៉ាងណា ក៏ដោយ​ក៏​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​រាប់​ឆ្នាំ​កន្លងមកហើយ​ក្រុមមន្ត្រី​ប៉េអឹម​ផ្ទៃ​ប្រទេស ​នៅ​មិនទាន់មាន​ស្នាដៃ​ បង្ក្រាប​នូវ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​បាន​មួយ​ករណី​នៅឡើយ​ទេ​។​
 
​ផ្ទុយទៅវិញ​បែរជា​មន្ត្រី​ប៉េអឹម​មិន ​ត្រឹមតែ​មិនមាន​ស្នាដៃ​ជូន​ថ្នាក់លើ​ឲ្យ​មានមុខមាត់​តែប៉ុណ្ណោះ​ទេ ​ថែមទាំង​យក​តួនាទី​ស្បែក​ជា​អាវុធហត្ថ​រត់ការ​ក្បួន​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រញូង​ផ្គើន​បទបញ្ជា​នាយករដ្ឋមន្ត្រី និង​ការ​រឹតបណ្តឹង​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅវិញ​។​ ​បាតុភាព​ដ៏​អាក្រក់​នេៈ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នាយ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៤ សៅ សុខា មេត្តា​ពិនិត្យ និង​ជួយ​ចាត់វិធានការ​ឲ្យ​បានល្អ​ឡើងវិញ​ដើម្បី​កុំ​ឲ្យ​ស្ថាប័ន​កងរាជអាវុធហត្ថ​មានឈ្មោះ​មិនល្អ​ដោយសា​តែម​ន្ត្រី​តូចតាច​មួយ​ក្ដាប់​តូច និង ចៀស​ចេញពី​រង​នូវ​ការរិះគន់​ពី​សំណាក់​មហាជន​។​
 
​សមត្ថកិច្ច​ជាច្រើន​បាន​និយាយ​ច្រំ​ដែលៗ​ថា ទោះបីជា​មន្ត្រី​ប៉េអឹម​ផ្ទៃ​ប្រទេស​មាន​បទបញ្ជា​ទប់ស្កាត់​រាល់​បទល្មើស​ ក៏ដោយ​ក៏​មិនដែល​ឃើញ​នូវ​ស​កម្ម​ភា​ព​​ការបង្ក្រាប​នោះឡើយ បែរជា​ឃើញ​នៅ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ និង​រត់ការ​រថយន្ត​ដឹកជញ្ជូន​ឈើ​គ្រញូង​ទាំងនេះ​ជា​រឿង​មួយ​ដែល​គេ​អាច​ចា​ត់​ទុ​ក​ថា​ ជា​ទង្វើ​ល្មើសច្បាប់​។​ ​មន្ត្រី​ប៉េអឹម​ឈ្មោះ ចិន ដែល​ទទួលរង​នូវ​ការចោទប្រកាន់ថា បាន​រត់ពន្ធ​ជំនួញ​ឈើ​គ្រញូង​ចេញពី​តំបន់​ស្រុក​អន្លង់វែង​នេះ​មិនបាន​បកស្រាយ​បំភ្លឺ​នៅ​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះឡើយ​ដោយ​ទូរស័ព្ទ​ចូល​ហើយ​មាន​ស្ត្រី​ម្នាក់​ទទួល​ជំនួស​ឆ្លើយថា​មិន​នៅ​។​
13-12-2013 (1)
​ដោយឡែក​លោក​ស័ក្តិ ៥ ញែ​ម សុឃឿន ដែល​ទទួលរង​នូវ​ព័ត៌មាន​ថា បាន​ពង្រាយ​មន្ត្រី​របស់​ខ្លួន​ដាក់​ប៉ុស្តិ៍​ជជុះ និង​មាន​មន្ត្រី​របស់គាត់​ឈ្មោះ ចិន រកស៊ី​រត់ការ​ឲ្យ​ក្បួន​រថយន្ត​ដឹកឈើ​គ្រញូង​ដោយ​ខុសច្បាប់​នោះ​ក៏​មិនបាន​បំភ្លឺ​ដែរ​ដោយ​ឆ្លើយ​តាម​ទូរស័ព្ទ​ថា ច្រឡំ​លេខ​បើទោះបី​ជាមាន​មន្ត្រី​ប៉េអឹម​ជាច្រើន​បាន​ប្រាប់ថា លេខ​ទូរស័ព្ទ​នោះ​ជា​របស់គាត់​ក៏ដោយ​។​
 13-12-2013 (2) 
​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ថ្លែង​ប្រមាន​ខ្លាំងៗ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​បទល្មើស​ព្រៃឈើ​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់​បើ​មិន​ដូចនេះ​ទេ នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​ក៏ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មន្ត្រី​កងកម្លាំង​មួយចំនួន​នៅ​មិនទាន់​ដកខ្លួន​ចេញ​នៅឡើយ​ទេ អាច​គេ​ពិ​ព័​ណរ​នា​បាន​ថា​ចំណាត់ការ​នាយករដ្ឋមន្ត្រី​គ្មាន​ប្រសិទ្ធភាព​ចំពោះ​មន្ត្រី​កម្លាំង​ខិលខូច​។ ក៏ប៉ុន្តែ​នៅក្នុង​អាណត្តិ​ទី ៥ នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស៊ីជម្រៅ​កំណែទម្រង់​ដូចនេះ​លោក​មេបញ្ជាការ​ប៉េអឹម​ផ្ទៃ​ប្រទេស​តើ​គួរ​ទុក​មន្ត្រី​នេះ​ទៀត​ដែរ​ទេ​?៕
ប្រភព ពីថ្មីៗ