អភិបាលខេត្តស្វាយរៀង កោះហៅតំណាងរោងចក្រទាំង៣៦នៅក្នុងតំបន់សេដ្ឋកិច្ចមេហាតធេននិងតៃសេង ប្រជុំពិភាក្សារកដំណោះស្រាយនិងមូលហេតុដែលកម្មករមិនព្រមចូលធ្វើការ
ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនី
រោងចក្រទាំង៣៦នៅក្នុងតំបន់សេដ្ឋកិច្ច មេហាតធេននិងតៃសេង
នៅព្រឹកថ្ងៃទី១៧ ធ្នូ បន្តធ្វើកូដកម្មមិនចូលធ្វើការ
ខណៈមូលហេតុគេមិនទាន់ដឹងនៅឡើយ ។
បើតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មាន
កោះសន្តិភាព បានឱ្យដឹងថា នៅព្រឹកថ្ងៃនេះដែរ លោកអភិបាលខេត្ត
បានកោះហៅតំណាងរោងចក្រទាំង៣៦ និងគណៈកម្មការដោះស្រាយវិវាទ
មកពីភាក្សារកដំណោះស្រាយនិងមូលហេតុដែលកម្មករមិនព្រមចូលធ្វើការ
។ ទោះបីបែបណា គេមិនទាន់ដឹងដំណោះស្រាយយ៉ាងណានោះនៅឡើយទេ ។
សូមបញ្ជាក់ថា កម្មកររោងចក្រខាងលើ បាននាំគ្នាមិនចូលធ្វើការ តាំងពីថ្ងៃទី១៦ ធ្នូ ម្សិលមិញ ដោយពុំដឹងពីមូលហេតុ ៕ប្រភព ពីកោះសន្តិភាព