កម្មការិនី៣នាក់​ចេញពីក្លិប​ ត្រូវ​យុវជនមួយក្រុមប៉ងរំលោភ​តែមិនបានសម្រេច​

12/17/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ ៖ កម្ម​ការិនី​រោង​ចក្រ​៣នាក់ទើបចេញ​ពីក្លិប​ម៉ូណា​កូ ត្រូវ​យុវជន​២នាក់លេប​ខាយ​​ហើយ​សុំ​មួយ​ តែ​ពួក​​នាង​​មិន​ព្រម​​ទើប​យុវ​ជន​២នាក់​នោះ​ទូរស័ព្ទ​ហៅមិត្តភក្តិ​ជាង​១០នាក់មក​ដល់​ស្ទាក់​ចាប់ទះ​កំផ្លៀង​​ម្នាក់​មួយដៃ​ប៉ុនប៉ងចាប់រំលោភ តែត្រូវ​បានគេ​ជួយ​ស្រែក​ទាន់ពេលវេលា ។
ហេតុការណ៍​នេះ​កើត​ឡើង​​កាលពីវេលាម៉ោង​៣ និង​៥០នាទីទៀប​ភ្លឺ​ថ្ងៃទី១៧ ធ្នូ ២០១៣ នេះ ស្ថិត​នៅ​ចំណុច​សួច​ច្បារ​​កុមារ​ពោធិ៍​ចិនតុង ​តាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុងភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ ។
ប្រភពបានឱ្យ​ដឹងថា នារី​រងគ្រោះ​ទាំង​៣នាក់នោះ​មាន​១-ឈ្មោះ​យាន អ៊ឹង​ហួយ អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់ដេរ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំង បច្ចុប្បន្នស្នាក់​នៅ​បន្ទប់ជួល​ក្នុងភូមិចម្ការ​ឪឡឹក សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះញឹក ស្រី​អូន អាយុ​១៩​ឆ្នាំ និង៣-ឈ្មោះ​ជឿន ថារី ត្រូវជាប្អូន​របស់ឈ្មោះ​ញឹក ស្រីអូន មាន​ស្រុក​កំណើត​នៅភូមិ​សំណាញ ឃុំសំណាញ់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ប្រភពពីនារីរងគ្រោះបានបន្តថា ​​យុវជនទាំង២នាក់​បាន​ទូរស័ព្ទ​ហៅ​គ្នា​មក១០នាក់ជិះកង់២គ្រឿង​ និង​ខ្លះទៀត​ទៀត​ដើរ​​មក​ស្ទាក់​ពីខាងមុខ ហើយយុវជនម្នាក់​បានអោនទៅ​ចាប់​ទាញខ្សែជើង​របស់ឈ្មោះ​ស្រីអូន ដែលទិញ​ក្នុង​តម្លៃ​៥០​ដុល្លារ​នោះ​ ហើយ​និយាយ​ថា សុំ​មួយ​ ពួកនាងមិនព្រម​ទើប​ត្រូវ​យុវជន​មួយក្រុមនោះ​នាំគ្នាចាប់ទះ​កំ​​ផ្លៀង​ម្នាក់​មួយដៃ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្ងើល​ដល់សន្តិសុខ​ និង​អ្នក​លក់ដូរ​នៅ​ជិត​នោះ​ស្រែកម្នាក់មួយម៉ាត់​ទៀត ធ្វើ​ឱ្យ​ជន​បង្ក​ទាំងនោះនាំគ្នារត់​គេចខ្លួនអស់ទៅ ។