ថៃ៖ លោកស្រី យ៉ីងឡាក់ ប្រកាសរំលាយ រដ្ឋសភា និងអំពាវនាវឲ្យ ប្រជាពលរដ្ឋចូលរួម បោះឆ្នោតជាថ្មី
លោកស្រី យ៉ីងឡាក់ បានប្រកាសលើកញ្ចក់ទូរទស្សន៍ជាតិរបស់ថៃនៅវេលាម៉ោង ៩ព្រឹកថ្ងៃនេះថា បានដាក់សំ ណើទៅព្រះមហាក្សត្រ សូមរំលាយសភា ព្រោះនេះជាការបញ្ជាក់ថា រដ្ឋាភិបាលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេស។
លោកស្រី បានបន្តទៀតថា គ្រប់ភាគីនយោបាយទាំងអស់ អាចចូលទៅក្នុងសមរភូមិបោះឆ្នោត ដើម្បីឲ្យប្រជាជន មានសិទ្ធិបោះឆ្នោតជ្រើសរើសបុគ្គល ដែលមានសមត្ថភាពនៅក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេស។ លើសពី នេះ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីមានការរំលាយសភាក្តី តែគណៈរដ្ឋមន្រ្តី នៅតែបន្តភារកិច្ចតាមរដ្ឋធម្មនុញ្ញ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មី។
លោកស្រី បានបញ្ជាក់ជាចុងក្រោយថា រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតឲ្យបានលឿនបំផុត និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ការប្រកាសរបស់លោកស្រី នាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីក្រុមបាតុករ ដឹកនាំដោយ ស៊ូថេប ថងស៊ូបាន ព្រមទាំងអតីតសមាជិកសភា គណបក្សប្រជាធិបតេយ្យ ១៥៣រូប ដែលបានលាលែងកាលពីម្សិលមិញ បាន សម្រុកចូលវិមានរដ្ឋាភិបាល និងបណ្តាស្ថាប័នរដ្ឋសំខាន់ៗ នៅទីក្រុងបាងកក៕
______________________
ផ្តល់សិទ្ធិដោយ៖ DAP
ផ្តល់សិទ្ធិដោយ៖ DAP
Read more: http://www.cambodiapage.info/?p=7396#ixzz2mx0X2js0