ក្រុមបណ្ដាញសហជីពអះអាងថាសេរីភាពរបស់សហជីពនៅតែបន្តត្រូវរឹតត្បិត
ក្រុមបណ្ដាញសហជីពបានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៩ ខែធ្នូ
ដើម្បីពិនិត្យមើលពីស្ថានភាពសេរីភាពសហជីព
និងសមាគមនៅក្នុងវិស័យការងារនៅកម្ពុជា ជាពិសេសក្នុងផ្នែកកាត់ដេរ
និងផលិតស្បែកជើង។ ពួកគេរកឃើញថា
ស្ថានភាពសេរីភាពសហជីពបន្តត្រូវរឹតត្បិត។ ការពិនិត្យមើលនេះ
គឺស្របគ្នាដែលអង្គការអន្តរជាតិខាងការងារ
ទើបបានចុះកិច្ចព្រមព្រៀងថ្មីមួយជាមួយរដ្ឋាភិបាល និងនិយោជក
ដើម្បីធានាសិទ្ធិសេរីភាពកម្មករ និងភាពរីកចម្រើនក្នុងវិស័យនេះ។
ក្រុមសហជីពកម្មករ ព្រួយបារម្ភថា សេរីភាពសហជីព និងសមាគម នឹងនៅតែមានការរឹតត្បិត ប្រសិនបើច្បាប់ពាក់ព័ន្ធមួយចំនួនមិនត្រូវបានកែប្រែ អោយស្របតាមស្មារតីនៃអនុសញ្ញាអន្តរជាតិ ដែលការពារសេរីភាពសហជីព។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន ដែលបានដឹកនាំអោយមានការប្រជុំសហជីពកម្មករ មានប្រសាសន៍ថា បញ្ហាចម្បងដែលពាក់ព័ន្ធដល់សេរីភាពសហជីពនៅកម្ពុជា គឺបញ្ហាច្បាប់ ដែលមានចំណុចខ្វះចន្លោះ និងសម្ពាធអ្នកនយោបាយទៅលើសហជីព។ ករណីនេះ លោកស្នើអោយភាគីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការកែប្រែច្បាប់ ឬចាត់វិធានការដោះស្រាយ។
«សំឡេង»
អង្គការអន្តរជាតិខាងការងារ (ILO) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ នៅថ្ងៃទី១៩ ធ្នូ ជាមួយរដ្ឋាភិបាលកម្ពុជា សម្រាប់បន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា រយៈពេលបីឆ្នាំ។ ភាគីដែលចុះហត្ថលេខានោះ មានក្រសួងពីររបស់រដ្ឋាភិបាល គឺក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមកាត់ដេរកម្ពុជា។ នេះជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់ក្នុងការអនុវត្តច្បាប់ និងគោរពច្បាប់ការងារឲ្យដល់កម្រិតខ្នាតអន្តរជាតិ រួមទាំងលើកកម្ពស់ទាំងគុណភាព និងបរិមាណនៃផលិតផលវាយនភណ្ឌឲ្យបានខ្លាំងជាងប្រទេសនានា នៅក្នុងតំបន់ និងនៅលើពិភពលោក។
នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាព លោក ដេវីដ ចនវែល (David John Welsh) ដែលបានឃ្លាំមើលស្ថានភាពសិទ្ធិសេរីភាពកម្មករ និងសហជីពនៅកម្ពុជា មានប្រសាសន៍ថា ដើម្បីជំរុញអោយគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហា ក្នុងវិស័យការងារ គឺទាមទារអោយសហជីពទាំងអស់ធ្វើការងាររួមគ្នា។
«សំឡេង»
កម្ពុជា មានរោងចក្រកាត់ដេរប្រហែល ៦០០រោងចក្រ និងកម្មករប្រហែល ៧០ម៉ឺននាក់ ដែលកម្មករម្នាក់ៗទទួលប្រាក់ថ្លៃឈ្នួលអប្បបរមាប្រហែល ៨០ដុល្លារក្នុងមួយខែ។ ក្នុងចំណោមរោងចក្រទាំងនោះ មានសហជីពនៅតាមមូលដ្ឋានចំនួនជិត ៣ពាន់ ហើយបានចងក្រងជាសហព័ន្ធចំនួន៧៩ និងសហភាពការងារចំនួន១៣៕
ប្រភពពី វិទ្យុអាស៊ីសេរី