ចុះបង្ក្រាបទីតាំង ជួញដូរផ្លូវភេទ ឃាត់ ខ្លួនមេខ្លោង ពីរនាក់ប្ដីប្រពន្ធ
-សមត្ថកិច្ចចុះបង្ក្រាប យោងតាមពាក្យ បណ្ដឹងរបស់ក្មេងស្រី រងគ្រោះម្នាក់ ជាកូន តំណាងរាស្ដ្រ
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជ អាជ្ញារង សៀង សុខ នៅវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ បាន ចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅកន្លែង ខ្លោងទ្វារជ្រោយអំពិល សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ដោយឃាត់ ខ្លួនមេខ្លោងពីរ នាក់ប្ដីប្រពន្ធ ព្រមទាំងជួយសង្គ្រោះនារី វ័យក្មេង ដែលត្រូវមេខ្លោងទាំងពីរនាក់ប្ដី ប្រពន្ធយកមកទុក ដើម្បីបម្រើសេវាផ្លូវភេទ ៤-៥នាក់ផ្សេងទៀត ។
នាយការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន លោកកែវ ធា បានឱ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីសំ ណាក់លោកស្នងការ និងស្នងការរងទទួល ផែន លោកបានដឹកកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ ចំពោះសកម្មភាពនៃការ ជួញដូរផ្លូវភេទ ក៏ដូចជាការទិញក្មេងស្រីមិន ទាន់គ្រប់អាយុ យកទៅឱ្យបម្រើផ្លូវភេទជា មួយភ្ញៀវដែលមានលុយ ។
លោកកែវ ធា បន្ដថា ក្រោយពីបើកការ ស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ តាមជំនាញ របស់ខ្លួនរួចមក កម្លាំងនគរបាលរបស់លោក បានឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ម្នាក់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ហើយក្រោយពីការសួរនាំរួចរាល់នោះ ជន សង្ស័យខាងលើ ក៏បានចង្អុលបង្ហាញមេខ្លោង ទាំងពីរនាក់ប្ដីប្រពន្ធ ដែលនាំក្មេងស្រីមកទុក ដើម្បីឱ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវមាន លុយ ។
នាយការិយាល័យរូបនេះ បានបន្ដថា ក្រោយពីមានភស្ដុតាង និងមានការបញ្ជាក់ ពីជនសង្ស័យ កម្លាំងសមត្ថកិច្ចរបស់លោក បានសុំគោលការណ៍ពីលោកស្នងការ និងមាន ការឯកភាព ក៏ដូចជាដឹកនាំពីសំណាក់តំណាង អយ្យការនោះ បានចុះទៅឡោមព័ទ្ធនិង បង្ក្រាបទីតាំងខាងលើ ហើយឈានទៅដល់ ការឃាត់ខ្លួន មេខ្លោងទាំងពីរនាក់ប្ដីប្រពន្ធ ដែលតែងតែរកស៊ីនាំក្មេងស្រីមិនទាន់គ្រប់ អាយុទុកបម្រើផ្លូវភេទជាមួយភ្ញៀវដែលមាន លុយ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលម្នាក់ដែល ចូលរួមក្នុងប្រតិបត្ដិការចុះបង្ក្រាបទីតាំងលួចបើកសេវាផ្លូវភេទខាងលើនេះបានលួចបង្ហើប ឱ្យដឹងថា មុនឈានទៅដល់ការ ស្រាវ ជ្រាវ ហើយចុះបង្ក្រាបមុខសញ្ញាជួញដូរផ្លូវភេទ គឺ យោងទៅតាមពាក្យបណ្ដឹងរបស់ក្មេងស្រី ម្នាក់ មិនទាន់គ្រប់អាយុ ដែលជាកូនតំណាង រាស្ដ្រម្នាក់នៅខេត្ដ កំពង់ស្ពឺ គេមិនទាន់ដឹងថា តើតំណាងរាស្ដ្រនោះ មកពីគណបក្សប្រជា ជនកម្ពុជា ឬគណបក្សប្រឆាំងនោះឡើយ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្ដសញ្ញាណរបស់មេខ្លោងទាំងពីរ នាក់នៅឡើយទេ ដោយសារតែស្ថិតក្រោម ការឆែកឆេរនៅឡើយ ៕

________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday