36រោងចក្រនៅក្រុងបាវិត បន្តបិទទ្វារដោយសារកូដកម្ម ឃាត់កម្មករ13នាក់មួយចំអិនកំពឹស
ខេត្តស្វាយរៀង ៖
យ៉ាងហោចណាស់មានកម្មករចំនួន១៣នាក់ដែលជាកម្មកររោងចក្រ
ស្មាតថិច
ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួននាំទៅសាកសួរនៅ
ព្រឹកថ្ងៃទី១៩ ធ្នូ
ខណៈក្រុមកម្មករ-កម្មការិនីចូលធ្វើការបានតែ១ម៉ោងក៏
នាំគ្នាដើរចេញពីរោងចក្រវិញ ។
ទីបំផុតរោងចក្រទាំង៣៦ត្រូវបិទទ្វា
របន្ត ដោយពួកកម្មករ-កម្មការិនីប្រាប់ថា
ពួកគេបន្តធ្វើកូដកម្មទាមទារឱ្យរដ្ឋាភិបាលដំឡើង
ប្រាក់ខែគោលពី៨១ដុល្លារទៅ១៦៥ដុល្លារ ។
រោងចក្រទាំង៣៦ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហានធេន
និងតាយសេង ស្ថិតនៅភូមិតាបិប និងភូមិតាពៅ សង្កាត់បាវិត
និងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត
បានបិទទ្វារ៣ថ្ងៃមកហើយ ដោយសារកម្មករមិនចូលធ្វើការ ។
តំណាងក្រុមហ៊ុននិយាយថា នៅព្រឹកថ្ងៃទី១៩ ធ្នូ
កម្មករ-កម្មការិនីបានចូលធ្វើការវិញ៣២រោងចក្រ
នៅសល់តែ៤រោងចក្រដែលក្រុមកម្មករទៅដល់់មុខរោងចក្រហើយ
មិនព្រមចូលធ្វើការ
លុះដល់ម៉ោងប្រមាណជា៨និង៣០នាទីព្រឹក
ស្រាប់តែមានពួកកម្មកររោងចក្រស្មាតថិច
ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងគប់ដុំថ្មចូលក្នុងរោង
ចក្រដែលនៅក្បែរគ្នាចំនួន៥ទៀត
ទើបថៅកែរោងចក្រទាំង៥ខាងលើបើកទ្វាររោងចក្រឱ្យ
កម្មករ-កម្មការិនីឈប់សម្រាកព្រោះខ្លាចមានអំពើហិង្សាបង្ក
ឱ្យខូចខាតទ្រព្យសម្បត្តិរោងចក្រ ។
បន្ទាប់មករោងចក្រA&Jនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង
បានបន្តរំជើបរំជួលទៀតទើបថៅកែរោងចក្រក៏ឱ្យចេញដែរ ។
ជាបន្តមកទៀត
កម្មករ-កម្មការិនីរោងចក្រBest Way និង King
Makerក៏បានដើរចេញដែរពីក្នុងតំបន់សេដ្ឋកិច្ចពិសេស
មេនហាតធេន
ទើបម្ចាស់តំបន់សេដ្ឋកិច្ចពិសេសទាំង២ឱ្យកម្មករ-កម្មការិនី
ចេញសម្រាកការងារបន្តគឺរោងចក្រទាំង៣៦ត្រូវបិទទ្វារ
ទាំងស្រុងនៅម៉ោង៩ព្រឹកថ្ងៃទី១៩ ធ្នូ ។ ក្នុងហេតុការណ៍នេះដែរ
នគរបាលក្រុងបាវិត
ក៏បានឃាត់ខ្លួនកម្មកររោងចក្រស្មាតថិចចំនួន១៣នាក់នាំទៅកាន់
អធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ ។
ទាក់ទិននឹងបញ្ហាខាងលើនេះលោក កែវ គង់
អធិការនគរបាលក្រុងបាវិតប្រាប់ឱ្យដឹងថា
ការឃាត់ខ្លួនកម្មករ១៣នាក់នេះមិនពាក់ព័ន្ធការធ្វើកូដ
កម្មរបស់កម្មករនោះទេ គឺសាកសួររឿងផ្ទាល់ខ្លួន
ក៏បុ៉ន្តែតំណាងកម្មករនិយាយថា ទំនងជាចោទប្រកាន់ថា
អ្នកទាំង១៣នាក់នេះជាអ្នកញុះញង់ឱ្យគប់រោងចក្រ
។ប៉ុន្តែពួកគេអះអាងថា
កម្មករទាំង១៣នាក់នេះជិះរ៉ឺម៉កម៉ូតូមកធ្វើការជាធម្មតា
លុះដល់ពេលគ្រប់គ្នាមិនចូលធ្វើការទាំង៣៦រោងចក្រ
ពួកគេក៏ជិះរ៉ឺម៉កមូ៉តូត្រឡប់ទៅផ្ទះវិញ នៅភូមិចំការលាវ
ឃុំព្រៃគគីរ ស្រុកចន្ទ្រា ។
យ៉ាងណាក៏ដោយកម្មករទាំង១៣នាក់
ត្រូវបានសមត្ថកិច្ចដោះលែងវិញហើយនៅវេលាម៉ោងប្រមាណ២
និង៣០នាទីរសៀលថ្ងៃដដែល ។ មន្ត្រីសមត្ថកិច្ចនិយាយថា
ការឃាត់ខ្លួននេះគឺគ្រាន់តែនាំយកទៅសាកសួរប៉ុណ្ណោះដោយសារ
ឃើញពួកគេជិះរ៉ឺម៉កម៉ូតូទើបសង្ស័យក្រែងជាមនុស្សពីខា
ងក្រៅមកញុះញង់ដែលតាមធម្មតាគឺក្រុមកម្មករតែងតែជិះ
រថយន្តមកធ្វើការ ៕ប្រភព ពីកោះសន្តិភាព