សម្តេចតេជោ បញ្ជាក់ថា គ្មានការបោះឆ្នោត ឡើងវិញ ហើយក៏គ្មានការ ចុះចេញពីតំណែង (មានសម្លេង)
សម្តេចអំពាវនាវប្រជាពលរដ្ឋ ចៀវវាងបាតុកម្មបិទផ្លូវ ការបិទផ្លូវ ជាការបិទឈាមខ្លួនឯង
ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលទាមទារ ឱ្យសម្តេចតេជោ លាលែងតំណែងនាយករដ្ឋមន្រ្តី និងរំលាយ សភា ដើម្បីបោះឆ្នោតឡើងវិញនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គ្មានការបោះឆ្នោតឡើងវិញ ហើយក៏គ្មានការចុះចេញពីតំណែងផងដែរ។ សម្តេចស្នើឲ្យក្រុមប្រឆ្នាំងពិនិត្យមើល រដ្ឋធម្មនុញ្ញ និងច្បាប់ឡើងវិញ។
សម្តេចតេជោ បានថ្លែងបន្ទាប់ពីចូលរួមប្រជុំសភា ដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣ ថា នៅកម្ពុជា ខុសពីបណ្តា ប្រទេសដទៃ នាយករដ្ឋមន្រ្តីមានសិទ្ធិរំលាយសភា តែមាត្រា ៧៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ ថា រដ្ឋសភាមាននីតិកាល ៥ឆ្នាំ សភាមិនអាចរំលាយ មុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាល ត្រូវរំលាយពីរដងក្នុងរយៈពេល ១២ខែ។ «ដូច្នេះនៅទីនេះ នាយករដ្ឋមន្រ្តី ព្រះមហាក្សត្រ រដ្ឋសភាខ្លួនឯង ក៏មិនអាចរំលាយរដ្ឋ សភាបាន ដូច្នេះតើនរណាមានសិទ្ធិរំលាយសភា ដើម្បីធ្វើការបោះឆ្នោតឡើងវិញ? សូមអ្នកទាមទារទាំងឡាយ មើលច្បាប់ឲ្យបានច្បាស់»។
ពាក់ព័ន្ធការទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងរបស់គណបក្សប្រឆាំងនោះ សម្តេចនាយករដ្ឋមន្ត្រី ដែលគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា បានតបថា តើសម្តេចមានកំហុសអ្វី? ហើយការចុះចេញរបស់សម្តេច មិនមែនជាការចង់បានរបស់អ្នកគាំទ្ររបស់សម្តេច និងគណបក្សប្រជាជនកម្ពុជានោះទេ។
សម្តេច បានបន្តថា អ្នកដែលមិនគាំទ្រសម្តេច មិនមែនទើបកើតមាននៅថ្ងៃនោះទេ ក្រោយរំដោះពី ប៉ុល ពត ភ្លាម ក៏មានអ្នកចង់ឲ្យសម្តេច ចាកចេញពីតំណែងរូចទៅហើយ ដូច្នេះសម្តេចគ្មានអ្វីភ្ញាក់ផ្អើលចំពោះការទាមទារ នេះទេ។
សម្តេច បានបញ្ជាក់ថា អ្នកដែលឲ្យសរសេរពាក្យ «ហ៊ុន សែន អើយចាកចេញទៅ!» មិនមែនជាអ្នកធ្វើបាតុកម្មធម្ម តានោះទេ គឺជាមេដឹកនាំនយោបាយ។
សម្តេចបញ្ជាក់យ៉ាងច្បាស់នៅចំពោះមុខក្រុមអ្នកព័ត៌មានថា «ខ្ញុំឡើង ឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះ ចុះតាមរដ្ឋធម្ម នុញ្ញ។ ចឹងសូមបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ពីការបោះឆ្នោតមុនអាណត្តិនោះទេ»។
ពាក់ព័ន្ធការគំរាមធ្វើបាតុកម្មបិទផ្លូវរបស់បក្សប្រឆាំងនោះ សម្តេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចៀសវៀងការធ្វើបាតុកម្មបិទផ្លូវ។ សម្តេចបញ្ជាក់ថា ការបិទផ្លូវមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ នោះទេ តែប៉ះពាល់ដល់ប្រជាពលរដ្ឋ និងជាទង្វើខុសច្បាប់ ដែលគ្មានជម្រើសណាផ្សេង ក្រៅពីការអនុវត្តន៍តាមផ្លូវ ច្បាប់ ហើយរាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យទង្វើខុសច្បាប់ណាមួយ មកបង្កអស្ថិរភាពសម្រាប់ប្រជាពលរដ្ឋនោះ ឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ «សូមប្រជាពលរដ្ឋចៀសវៀងឲ្យឆ្ងាយពីទង្វើអំពាវនាវឲ្យមានការបិទផ្លូវ បិទផ្លូវ គឺជាការបិទ ឈាមខ្លួនឯង។ រាជរដ្ឋាភិបាលនឹងមិនយល់ព្រមឲ្យទង្វើខុសច្បាប់ បង្កអស្ថិរភាពសម្រាប់ប្រជា ពលរដ្ឋនោះទេ»។
ពាក់ព័ន្ធការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលអត់ ធ្មត់គោរពសិទ្ធិប្រជាពលរដ្ឋក្នុង ការធ្វើបាតុកម្មដោយសន្តិវិធី។ សម្តេចក៏អំពាវនាវឲ្យបក្សប្រឆាំង មានការប្រុង ប្រយ័ត្នចំពោះបាតដៃទី៣ផងដែរ៕