ឃាត់ខ្លួនមន្ដ្រីអង្គការ CPEHO ចំនួន ២នាក់ និង អ្នកកាសែត អំណាចខ្មែរម្នាក់ បញ្ជូនទៅតុលាការ
ពោធិ៍សាត់ ៖ ជនសង្ស័យ ០៣ នាក់ ២នាក់ជាមន្ដ្រីអង្គការ
ក្រៅរដ្ឋាភិបាលឈ្មោះថា CPEHO និងម្នាក់ទៀត ជាភ្នាក់ងារសារព័ត៌មាន
អំណាចខ្មែរ ពីបទចូលតំបន់ ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង ១១និង ៤៨នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅ ចំណុចដីក្រហម ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់ ។
មន្ដ្រីមន្ទីរបរិស្ថាន ខេត្ដពោធិ៍សាត់ បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ហើយ កំពុងបង្កសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ដពោធិ៍សាត់ មានឈ្មោះ ឡូវ ប៊ុនលាង ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្ដ ពោធិ៍សាត់ មានតួនាទីជា នាយក អធិការកិច្ចគំរោង CPEHO - ឈ្មោះ ហង្ស សុផាត ភេទ ប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ស្រុកភ្នំព្រឹក ខេត្ដ បាត់ដំបង មានតួនាទី កាន់គំរោង អធិការកិច្ច តំបន់៥ អង្គការ CPEHO និង ឈ្មោះ យុគ ជឿន ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិ បារាយ៍ ឃុំព្រឹកស្លឹក ស្រុកត្រាំង ខេត្ដ តាកែវ មានតួនាទី ជានិពន្ឋនាយករងសារព័ត៌មាន អំណាចខ្មែរ ។
មន្ដ្រីមន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ ក៏បានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាង សំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងខេត្ដ ដើម្បីចាត់ការបន្ដ។
គួររំលឹកផងដែរថា នៅក្នុងទឹកដីខេត្ដពោធិ៍សាត់ ជាពិសេសនៅតាមតំបន់ ចុងកាត់មាត់ញកនានាមាន អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ជាពិសេសអង្គការ CPEHO នេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ យ៉ាង ខ្លាំង ចំពោះអ្នកទទួលខុសត្រូវអង្គការនេះថា បានប្រើប្រាស់កំលាំង របស់ខ្លួនចុះបំពេញការងារ នៅតាម មូលដ្ឋានគឺផ្ទុយ និង ប្រាស់ចាក ពីលក្ខន្ដិកៈរបស់ខ្លួន មានដូចជា ដើរជំរិតទាលុយពីអ្នករកស៊ី បទល្មើស នានា ជាក់ស្ដែងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានមន្ដ្រីបរិស្ថានអង្គការក្រៅរដ្ឋាភិបាលប្រមាណ ជា ៧នាក់ ជិះរថយន្ដ២គ្រឿង បានទៅឃាត់រថយន្ដដឹកឈើល្មើសនៅចំណុច កំរែង ឃុំ ស្វាយសរ ស្រុក ក្រគរ ដោយកំណត់យកលុយ ពីអ្នករកស៊ីក្នុងរថយន្ដមួយគ្រឿងៗ ប្រមាណពី ៨០០ដុល្លារ រហូតដល់ ១៧០០ ដុល្លារឯណោះ ជាថ្នូរនិងការដោះដូរ រថយន្ដល្មើសទាំងនោះ ឲ្យរួចខ្លួន។ ដូច្នេះដើម្បីកុំឲ្យ ប្រជាពលរដ្ឋ ភ័យខ្លាច ចំពោះអង្គការដែលធ្វើខុសពីលក្ខន្ដិកៈ របស់ខ្លួននេះ អាជ្ញាធរមានសមត្ថកិច្ច និងសម្ថកិច្ចពាក់ព័ន្ឋ គួរតែត្រួតពិនិត្យ ចំពោះអង្គការ ដែលយកស្លាកយីហោ មកធ្វើអាជីវកម្មបែបនេះ ៕