បាញ់​ស​ម្លាប់​​និ​ស្សិត​​វិ​ទ្យា​ស្ថាន គ​ណ​នេ​យ្យ ក្នុង​​ជ​ម្លោះ​​ផឹក​ស៊ី​​នៅ​​ ក្លឹប​​ស​ណ្ឋា​គារ​​ហូ​​លី​​ដេ

12/14/2013 0 Comments A+ a-

Wat-kill1រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណា​ស់ ម​នុ​ស្ស​ម្នាក់​​បាន​​ស្លាប់​ និង​​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ដោយ​សារ​​ជន​​មិន​​ស្គាល់​មុខ បាញ់​​ប្រ​ហារ​កាល​​ពី​​ម៉ោង ៣​​និង​​៣០ នា​ទី ទៀប​ភ្លឺ​​ឈាន​ចូល​​ថ្ងៃ​ទី​​១៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​ក្នុង​​ក្លឹប​​និង​​សណ្ឋា​គារ​​ហូ​​លី​​ដេក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សាប់ គង់​ដេវីត អាយុ ២២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៧៧ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ រងរបួស ០១​គ្រាប់​ចំ​កញ្ចឹងក ខាងស្តាំ​បាន​ស្លាប់ ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត ហើយ​ម្នាក់​ទៀត មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណទេ​។​
​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ជនសង្ស័យ​បាន​យក​កែវស្រា ទៅ​ជល់​ជាមួយ​ភ្ញៀវ​នៅ​តុ​ផ្សេង ពេល​ដើរទៅ​ក៏​ជាន់​ជើង ភ្ញៀវ​ផ្សេងទៀត ហើយ​មានទំនាស់​ពាក្យសម្តី​នឹង​គ្នា ត្រូវបាន​សន្តិសុខ​បំបែកចេញ ហើយក៏​បាននាំគ្នា​ចេញមកក្រៅ​ក្លឹប ពេលនោះ​ជនសង្ស័យ បាន​ដក​កាំភ្លើងខ្លី បាញ់​ចំនួន ៧​ទៅ ៨​គ្រាប់ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល​។​
​សមត្ថកិច្ច​បាន​រកឃើញ សំបក​គ្រាប់​អាវុធខ្លី​ចំនួន​០៥ គ្រាប់ និង​ក្បាល​គ្រាប់​០១ ដែល​បន្សល់ទុក​នៅ​កន្លែងកើតហេតុ ។ សមត្ថកិច្ច​បានកំណត់ អត្តសញ្ញាណ​សង្ស័យ ដែលមាន​អាកា​រៈ ស្រវឹងស្រា​ជោកជាំ បង្ក​ការផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ហើយ​រហូតមក​ទល់នឹង​ពេលនេះ ចំណាត់​ការបិទ​ហាង ឬ​យ៉ាងណា​នោះ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ទេ  ៕
ប្រភពពី វត្តភ្នំ