ឡានចុះពីលើស្ពានលីយ៉ុងផាត់ ដាច់ហ្វ្រាំងបុកគ្នាលាន់ដូចរន្ទះ ស្លាប់តៃកុងម្នាក់គួរឲ្យរន្ធត់
តៃកុងរថយន្តដែលបានស្លាប់មានឈ្មោះ ជូ កុសល អាយុ ២៧ឆ្នាំ មានទីកំណើត នៅស្រុកពាមជ័រ ខេត្តព្រៃវែង។ មុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A-5873 ដឹកឥដ្ឋពីស្រុកមុខកំពូល មកភ្នំពេញ ដោយធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចចុះចំណោត ស្ពានលីយ៉ុងផាត់ ស្រាប់តែរថយន្តបានដាច់ហ្វ្រាំង រួចជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតដែលកំពុង ឈប់បង់ប្រាក់ នៅបញ្ជរបង់ប្រាក់ខាងលិច បណ្តាលឱ្យកៀបស្លាប់តៃកុងម្នាក់ ហើយរថយន្តទាំង ២គ្រឿងបានខូចខាត ស្ទើរទាំងស្រុង៕
ប្រភពពី វត្តភ្នំ
