មិនទាន់ពេញកំលោះស្រួលបួលផង ហ៊ានអូសដៃស្ត្រីអាយុ ១៨ឆ្នាំទៅរំលោភបានសម្រេច
ជនសង្ស័យជាអនីតិជនមានឈ្មោះ ជុង សេងលី ហៅអ៊ួញ អាយុ ១៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះឈ្មោះ ជ.ដ.ន ហៅ ល.ដ អាយុ ១៨ឆ្នាំ រស់នៅផ្ទះជិតគ្នា ។ នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួន បានអង្គុយលេងបាយឡុកបាយឡ ជាមួយប្អូនប្រុស នៅផ្ទះអ្នកជិតខាង ពេលនោះជនសង្ស័យ បានដើរចូលហើយចាប់ទាញដៃនាង ចូលទៅក្រោយផ្ទះ ដោយដៃម្ខាងខ្ទប់មាត់នាង រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។
ស្ត្រីរងគ្រោះមានការភិតភ័យយ៉ាងខ្លាំង នៅពេលឃើញឈាមប្រឡាក់ ពេញភ្លៅទៀតផង បន្ទាប់ពីត្រូវ ជនសង្ស័យរំលោភ ហើយនាងបានទៅ រៀបរាប់ប្រាប់ម្ដាយ តាមដំណើររឿងហេតុ ទើបនាំគ្នាទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យតែម្ដង ។ យ៉ាងណាក៏ដោយសង្ស័យ បានសារភាពថា ខ្លួនពិតជាបានទាញដៃនារីរងគ្រោះ ទៅរំលោភមែន តែពុំបានរំលោភស៊ីជម្រៅឡើយ៕
