ម្ដាយ រវល់នៅរាំធុង បាស់ ឪពុករវល់ ផឹកស្រា ទុកកូនស្រីអាយុ ៧ឆ្នាំ ដេកផ្ទះ ម្នាក់ឯង ត្រូវគេចាប់រំលោភ

12/03/2013 0 Comments A+ a-

កំពង់ស្ពឺ ៖ ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ត្រូវ ជនមិនស្គាល់មុខ ចូលទៅចាប់ក្រៀកយក ទៅរំលោភនៅលើភ្លឺស្រែ ចម្ងាយ ១០០ ម៉ែត្រពីផ្ទះ ហើយក្មេងស្រីរងគ្រោះឃើញ មានស្នាមច្របាច់ក និងជាំលើដងខ្លួនដោយ សារតែជននោះ ចាប់រំលោភហើយ ប្រុង វាយសម្លាប់ចោលតែម្ដង ។
ករណីចាប់រំលោភ និងប៉ុនប៉ងធ្វើឃាត  ក្មេងស្រីអាយុ ៧ឆ្នាំខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ ខណៈដែល ស្ដ្រីជាម្ដាយរវល់ទៅរាំធុងបាស់នៅក្នុងភូមិ រីឯឪពុករវល់ទៅផឹកស៊ី ជាមួយអ្នកនៅក្នុង ភូមិទល់មុខផ្ទះ ហើយឱ្យកូនស្រីដេកនៅលើ ផ្ទះតែម្នាក់ឯង ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ឈ្មោះ ម.ស.ឃ អាយុ ៧ ឆ្នាំ រស់នៅក្នុងភូមិព្រៃក្សា ឃុំសែនដី ស្រុក សំរោងទង ខេត្ដកំពង់ស្ពឺ បានដេកនៅផ្ទះតែ ម្នាក់ឯង ខណៈដែលស្ដ្រីជាម្ដាយឈ្មោះ នួន នុន អាយុ ៣៨ឆ្នាំ បានទៅរាំធុងបាស់នៅ ក្នុងភូមិ ដោយឡែកឪពុកឈ្មោះ នៅ នឿន អាយុ ៤០ឆ្នាំ បានទៅផឹកស៊ីជាមួយអ្នកភូមិ នៅផ្ទះលក់ឥវ៉ាន់ នៅទល់មុខផ្ទះ ។
សមត្ថកិច្ចបានបន្ដថា នៅយប់កើតហេតុ នោះ ក្មេងស្រីរងគ្រោះដេកនៅផ្ដះស្រាប់តែ នៅវេលាម៉ោង ១២ និង១៥នាទីយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៣ ស្ដ្រីជាម្ដាយបានត្រឡប់មកពីរាំ ធុងបាស់នៅក្នុងភូមិ ស្រាប់តែមិនឃើញកូន ស្រីនៅលើគ្រែក៏ដើររកនៅក្នុងផ្ទះមិនឃើញ ក៏មានការភ្ញាក់ផ្អើល ហើយរត់ទៅហៅ ឪពុក ដែលកំពុងផឹកស៊ីនៅមុខផ្ទះមកជួយដើររក ។ ក្រោយពីនាំគ្នាដើររកស្រាប់តែឃើញក្មេងស្រីរងគ្រោះ នៅលើភ្លឺស្រែ ចម្ងាយ ១០០ម៉ែត្រពីផ្ទះ ដោយមានស្នាម ច្របាច់ក និងជាំនៅលើដងខ្លួន ហើយប្រដាប់ ភេទមានហូរឈាមទើបដឹងថា កូនស្រីរបស់ ខ្លួន ត្រូវគេចាប់រំលោភហើយចង់សម្លាប់ ចោល ។ ក្រោយពីទទួលព័ត៌មានខាងលើ នេះ កម្លាំងនគរបាលមូលដ្ឋានបានចុះទៅ ជួយអន្ដរាគមន៍ ដោយសួរនាំទាំងម្ដាយទាំង ឪពុក ក្មេងស្រីរងគ្រោះ ដោយឡែកក្មេង ស្រីរូបនេះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរបង្អែកខេត្ដកំពង់ស្ពឺ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំរោងទង និងកម្លាំងនគរបាលជំនាញបាន និងកំពុងធ្វើ ការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ជាទី បំផុត ដើម្បីតាមចាប់ខ្លួនជនបង្កយកមក ផ្ដន្ទាទោស តាមផ្លូវច្បាប់ ៕
ប្រភព៖ ដើមអម្ពិល