សន្តិសុខក្លឹប យីហោ "ថបហ្គោល" ព្រួតគ្នាវាយភ្ញៀវ រងរបួស ផ្អើលពេញក្លឹប
-ប្រជាពលរដ្ឋ សំណូមពរ ដល់លោកសុខ សម្បត្តិ អភិបាល ខណ្ឌដូនពេញ ចាត់វិធានការ ចំពោះក្លឹបរាត្រី ព្រោះកើតរឿងញឹកញ៉ាប់
ភ្នំពេញ៖ ក្លឹបរាត្រីកំសាន្ត យីហោ"ថបហ្គោល" ដែលមានទីតាំងស្ថិត ខាងលិចផ្សារធំថ្មី តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី ២ ខណ្ឌដូនពេញ ដែលបើកអាជីវកម្ម រកស៊ីធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជិតខាង មានការក្តៅក្រហាយ ស្ទើរតែរាល់យប់ដេកពួន មិនបាន ព្រោះសម្បូរទៅដោយក្រុមស្ទាវ ប្រុសស្រីគ្រប់ប្រភេទចូលមកផឹកស៊ីស្រវឹងតែងតែបង្ក រឿងដេញ វាយកាប់ចាក់គ្នា ញឹកញ៉ាប់ បណ្តាលឲ្យមានរបួសស្នាមទៀតផងនោះ ។
ជាក់ស្តែងនៅវេលាម៉ោង ២១ នឹង ១០នាទីយប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០១៣ នៅក្លឹបយីហោ "ថបហ្គោល" បានរឿងទំនាស់ វាយកាប់ចាក់គ្នាមួយ ដោយសារតែ ក្រុមសន្តិសុខ កាងនៅ ក្លឹប នោះបានប្រើអំពើហឹង្សាទៅលើក្រុមក្មេងស្ទាវមួយ ក្រុមដែលចូលទៅផឹកស៊ី នៅទីនោះ បណ្តាល ឲ្យខ្លះបែកក្បាលខ្លះហូឈាម ព្រោះតែទំនាស់ក្នុងវង់រាំជាន់ជើងគ្នា ។
កាលពីពេលកន្លងទៅ យុវជនម្នាក់ត្រូវរងរបួសបែកក្បាល ហូឈាម ដោយសារតែពួកគេ និង មិត្តភក្តិ ចូលទៅផឹកស៊ីរាំរែកកម្សាន្ត នៅក្នុងក្លឹប"ថបហ្គោល" ដែលតែងតែកើតរឿង ហេតុញឹក ញ៉ាប់យីហោ"ថបហ្គោល" នោះ ហើយត្រូវភាគីម្ខាងទៀត ដែលចូលរាំកម្សាន្តក្នុង ក្លឹបជាមួយគ្នា ព្រួតវាយ ដោយសាររឿង ទំនាស់ ដណ្តើមស្រីស្នេហ៍ ។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីយប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចក្លឹបយីហោ"ថបហ្គោល"ស្ថិតជាប់ខាងលិចផ្សារធំថ្មីតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
យុវជនរងរបួសឈ្មោះ ស៊ុន សុធារិទ្ធ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរបួសបែកក្បាល។
ប្រពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុយុវជន ឈ្មោះ ស៊ុន សុធារិទ្ធ និងមិត្តភក្តិ ៥នាក់ផ្សេងទៀត បាននាំគ្នាជិះម៉ូតូ៣គ្រឿង មកចូលរាំរែកផឹកស៊ីកម្សាន្ត ក្នុងក្លឹប នោះតាំងពីម៉ោង២៣យប់ រហូតដល់ស្រវឹងរាងៗខ្លួន ដោយមានគូសង្សារៀងៗខ្លួន លុះមួយសន្ទុះ ក្រោយមក ក៏មានភាគីម្ខាងទៀត សុទ្ធតែជាក្មេងស្ទាវដូចគ្នាបានមករាំឱបស្រី ជាដៃ គូរាំក្នុងក្លឹប របស់ភាគីក្រុម ឈ្មោះ ស៊ុន សុធារិទ្ធ បណ្តាលឲ្យកើតជាទំនាស់ពាក្យសម្តីគ្នា រហូត ផ្ទុះហិង្សា វាយតប់គ្នាទៅវិញ ទៅមកផ្អើល ពេញក្លឹបនោះបណ្តាល ឲ្យឈ្មោះ ស៊ុន សុធារិទ្ធ ត្រូវរបួស បែកក្បាល់ហូរឈាម ស្រោចខ្លួន ដោយសារភាគីម្ខាងទៀត វាយក្បាលនឹងថូប៊ីយ៊ែ ហើយក្នុង ហេតុការណ៍នោះដែរ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ ដែលចុះ មកអត្តរាគមន៍ ចាប់បំបែកឲ្យពួកបែកផ្លូវគ្នា ទៅផ្ទះវិញរាងៗខ្លួនផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល