ជនសង្ស័យ ពាក់ព័ន្ធនាំកាំភ្លើង ចូលពីថៃ ចាប់បាន នៅបាត់ដំបង ទំនងគេដោះលែង ហើយ

12/03/2013 0 Comments A+ a-

បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ដែល ពីរនាក់ជាជនជាតិវៀតណាម និងម្នាក់ ជាជនជាតិខ្មែរ អ្នកបើករថយន្ដតាក់ស៊ី ត្រូវ គយចល័ត ចាប់បាននៅខេត្ដបាត់ដំបង ដែល រកឃើញកាំភ្លើងវែងខ្លីជាង៣០ដើម កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ ត្រូវបានប្រភព ព័ត៌មានលួចបង្ហើបឱ្យដឹងថា មានគេរត់ការ ដោះលែងទៅវិញអស់ហើយ ។
ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះ មន្ដ្រី តុលាការខេត្ដបាត់ដំបង បានធ្វើការអះអាង ថា តុលាការបានធ្វើការដោះលែងមនុស្សតែ ពីរនាក់ប៉ុណ្ណោះ បន្ទាប់ពីធ្វើការ សាកសួររក មិនឃើញមានពាក់ព័ន្ធទៅនឹងអាវុធនេះ រួច មក ដោយឡែកជនជាតិវៀតណាម ដែលរក ឃើញបទល្មើស គឺជាម្ចាស់កាំភ្លើងនោះត្រូវ បាន តុលាការសម្រេចធ្វើការឃុំខ្លួនរួច ហើយ ។
លោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ដបាត់ដំបង បានប្រាប់ដើម អម្ពិលឱ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីខាង លើនេះ គឺសមត្ថកិច្ចបានធ្វើការ ដោះលែងតែ បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបរតាក់ ស៊ី និងបុរសជនជាតិវៀតណាមម្នាក់ទៀត តែប៉ុណ្ណោះ ដោយសារតែតុលាការរកមិន ឃើញបទល្មើស ។ តែសម្រាប់ជនជាតិវៀត ណាមម្នាក់ទៀត ដែលតុលាការរកឃើញថា ពាក់ព័ន្ធទៅនឹងបទល្មើសកាំភ្លើងខាងលើ គឺ តុលាការសម្រេចធ្វើការចោទប្រកាន់ និងឃុំ ខ្លួនរួចហើយ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ កម្លាំងសមត្ថ កិច្ចគយចល័ត ដែលឈរជើងនៅក្នុងស្រុកថ្ម គោល បានស្ទាក់ឃាត់ រថយន្ដម៉ាកលុច្សស៊ីស Rx300 មួយគ្រឿង ដោយរកឃើញមានកាំ ភ្លើងធុនទំនើបៗវែងខ្លី ជាង៣០ដើម រួមទាំង មនុស្ស៣នាក់ជិះនៅក្នុងនោះ រួចហើយប្រគល់ ទៅឱ្យកម្លាំងនគរបាល ដើម្បីចាត់ការតាម នីតិវិធីច្បាប់ ដែលក្រោយមកគេដឹងថា កាំ ភ្លើងទាំងនោះ ជាកាំភ្លើងសម្រាប់បាញ់គ្រាប់ ជ័រ គ្រាប់កង់ និងបាញ់ហ្គាស ដែលឈ្មួញជន ជាតិវៀតណាមខាងលើនេះ បានទិញពីប្រ ទេសថៃ នាំឆ្លងកាត់ប្រទេសកម្ពុជា ដើម្បី យកទៅលក់នៅប្រទេសវៀតណាម ដែល នៅទីនោះគេដឹងថា មានក្លឹបមួយសម្រាប់ បម្រើសេវាកម្មក្នុងការហាត់បាញ់កាំភ្លើងកំសាន្ដ លេង ដែលកាំភ្លើងដែលឈ្មួញវៀតណាមនាំ ចូលនេះ ក្នុងមួយដើមៗ គឺមានតម្លៃចាប់ពី រាប់រយដុល្លារ រហូតដល់ជិត១ម៉ឺនដុល្លារក៏ មានដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល