ក្រុមអាវក្រហមថៃព្រមានដង្ហែក្បួនបាតុកម្មប្រឆាំងលោកស៊ូថេប
ប្រភពពីសារព័ត៌មាន បាងកកប៉ុស្ដិ៍(Bangkok Post)បានផ្សាយថា
ក្រុមអាវក្រហមដែលគាំទ្រការបោះឆ្នោតថ្ងៃទី២ ខែកុម្ភៈ
បានចាត់ទុកក្រុមបាតុករនៅក្រុងបាងកកថាបានរារាំងដល់ការបោះឆ្នោត
ហើយ
ក្រុមអាវក្រហមព្រមានថានឹងដង្ហែក្បួនប្រឆាំងសកម្មភាពបាតុកម្មរបស់
លោកស៊ូថេប។
នៅពេលដែលគណបក្សជាង៣០បានចុះឈ្មោះចូលរួមបោះឆ្នោតនៅថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៤ លោកស៊ូថេបបានប្រកាសថាពលរដ្ឋ ក្រុងបាងកកនឹងមិនចូលរួមក្នុងការបោះឆ្នោតនោះឡើយហើយ ក្រុមបាតុករនឹងឡោមព័ទ្ធទីក្រុងបាងកកនៅថ្ងៃបោះឆ្នោតប្រសិនបើនាយក រដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការពារជាតិលោកស្រីយីងឡាក់ មិនចុះចេញពីតំណែងទេនោះ។
យ៉ាងនេះក្ដី ក្រុមអ្នកវិភាគយល់ថា លោកស៊ូថេបមិនអាចបង្ខំឱ្យរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីយីង ឡាក់ចុះចេញពីតំណែងនោះឡើយ។ហើយបើលោកស៊ូថេបនៅតែបន្ដធ្វើបាតុកម្ម ប្រឆាំងឬ រារាំងសកម្មភាពបោះឆ្នោតតាមការកំណត់របស់ព្រះមហាក្យត្រនោះលោកប្រាកដ ជានឹងត្រូវមានទោសជាមិនខាន។ប្រជាពលរដ្ឋថៃភាគច្រើនពិសេសនៅតាម តំបន់ជនបទបាននិយាយថា វាសនានយោបាយថៃមិនស្ថិតនៅលើពលរដ្ឋក្នុងក្រុងបាងកកនោះឡើយ តែគឺអាស្រ័យទៅលើពលរដ្ឋភាគច្រើននៅទូទាំងប្រទេស។ហើយប្រសិន បើលោកស៊ូថេបនៅតែបន្ដធ្វើបាតុកម្ម រារាំងដល់ការបោះឆ្នោតនិងបំផ្លាញផលប្រយោជន៍ជាតិក្រុមអាវក្រហម នឹងក្រោកឈរឡើងធ្វើ បាតុកម្មប្រឆាំងលោកស៊ូថេបវិញម្ដងពេលនោះនឹងមានពលរដ្ឋជាច្រើន ចូលរួម។ការធ្វើបាតុកម្ម និងវិបត្ដិនយោបាយ ធ្វើឱ្យទីក្រុងបាងកកមិនបានស្ងប់ស្ងៀមរយៈពេលជាង២ខែកន្លងមកហើយ ។ក្នុងពេលជាមួយគ្នានេះ ក្រុមអាវក្រហមនៅ តំបន់ជនបទបានបង្ហាញការខឹងសម្បារ យ៉ាងខ្លាំងចំពោះក្រុមបាតុកររបស់លោកស៊ូថេប ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងសភាពជាប់គាំង។ពលរដ្ឋនៅតាមតំបន់ ជនបទស្ទើតែទាំងអស់និយាយថា ក្រុងបាងកកមិនមែនទឹកដីថៃទាំងមូលនោះឡើយហើយសម្ដីអ្នករស់នៅ ក្រុងបាងកកក៏មិន មែនជាសម្លេងតំណាងឲ្យទូទាំងប្រទេសនោះដែរ។
ថ្មីៗនេះ ស្ថាប័នស្រាវជ្រាវពិសេសនៃក្រសួងយុត្ដិធម៌ថៃបានស្នើឲ្យតុលាការ ឧក្រិដ្ឋកម្មចេញច្បាប់ចាប់ខ្លួនមេដឹកនាំក្រុមបាតុករប្រឆាំងរដ្ឋា ភិបាលគឺ លោកស៊ូថេបនិងបុគ្គល៣៧រូបទៀតជាបន្ទាន់។ ផ្នែកស្រាវជ្រាវរបស់ថៃបានឲ្យដឹងថា លោកស៊ូថេបនិងជំនួយការ របស់លោកកំពុងរងការចោទប្រកាន់ពីបទគំរាមកំហែងបំផ្លាញស្ថាប័ន រដ្ឋាភិបាល ញុះញង់ពលរដ្ឋឱ្យប្រព្រឹត្ដល្មើសច្បាប់ ធ្វើឱ្យចលាចលប្រទេសជាតិ។
គួរបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មថៃធ្លាប់ចេញដីកាចាប់ខ្លួនលោកស៊ូថេប២លើកមក ហើយតែលោក ស៊ូថេបនៅតែមានសេរីភាពដឹកនាំបាតុកម្ម បង្កចលាចលដដែល។បច្ចុប្បន្ននៅតាមបណ្ដាខេត្ដនានាក្នុងប្រទេសថៃ ប្រធានបទសំខាន់ក្នុងកិច្ចពិភាក្សាប្រចាំថ្ងៃគឺការបោះឆ្នោតនាថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០១៤នេះតែម្ដង៕

ប្រភពពី Free Press Magazine