គង់ វង្សយ៉ាទី បង្អួត​សម្រស់​កាន់តែ​សិចស៊ី

12/27/2013 0 Comments A+ a-

ភ្នំពេញៈ ទន្ទឹម​នឹង​ការងារ​ក្នុង​អាជីព​ជា​ពិធីការិនី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​វិវឌ្ឍ​ឡើង​នោះ តារា​សម្តែង​ខ្ចីភ្លើង វិវឌ្ឍ​ឡើង​ធ្វើ​ជា​ពិធីការិនី​ដោយ​មិន​បាន​គ្រោងទុក​នាង គង់ វង្សយ៉ាទី ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា កាន់តែ​បង្កើន​នូវ​ការ​តុបតែង​ខ្លួន​សិចស៊ី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ពេល​ខ្លះ​មជ្ឈដ្ឋាន​ជាច្រើន​លាន់មាត់​ថា នាង​ប្រជែង​ភាព​សិចស៊ី​អបអរ​ឆ្លង​ឆ្នាំ​សកល​២០១៣ ចូល​ឆ្នាំ​២០១៤​។
សង្កេត ពី​សកម្មភាព​តុបតែង​ខ្លួន និង​ការ​ប្រើ​សម្លៀកបំពាក់​ជា​នារី​ស៊ីវិល័យ​របស់​ស្រីស្រស់ គង់ វង្សយ៉ាទី មជ្ឈដ្ឋាន​ដែល​តាមដាន និង​គាំទ្រ​តារា​រូប​នេះ ពិសេស​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​បរិយាយ​ថា ឈាន​ចូល​ចុង​ឆ្នាំ​២០១៣ នេះ កញ្ញា គង់ វង្សយ៉ាទី តារាសម្តែង និង​ជា​ពិធីការិនី ដ៏​មាន​ប្រជាប្រិយ​ក្នុង​កម្មវិធី «រាត្រី​កម្សាន្ត» របស់​ស្ថានីយ​ទូរទស្សន៍ CTN បាន​បង្ហាញ​រូបភាព​សិចស៊ី​ជា​ញឹកញាប់ បន្តបន្ទាប់​គ្នា បណ្តាល​ឲ្យ​អ្នក​គាំទ្រ​នាង សរសេរ​នៅក្នុង​ហ្វេសប៊ុក​ថា៖​«អស់​ពី​បញ្ចេញ​រូបភាព​បញ្ចេញ​ក្បាលពោះ និង​គល់ភ្លៅ​សខ្ចី​បង្ហោះ​ក្នុង​ហ្វេសប៊ុក ធ្វើឲ្យ​ប្រុសៗ​ជ្រួលជ្រើម​រួច​មក តារាសម្តែង និង​ពិធីការិនី​រូប​នេះ បាន​បង្ហាញ​រូបភាព​បញ្ចេញ​ដើមទ្រូង ដ៏​សិចស៊ី​របស់​នាង​យ៉ាង​ព្រហើន​មួយ​ទៀត កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តជាតិ​។
ដោយឡែក​ថ្ងៃ​ទី​២០ មុន​នេះ​នាង​បាន​គ្រង​ក្នុង​សម្លៀកបំពាក់​រ៉ូប​បែប​រាត្រីស្រមោសរ ទៅ​ចូលរួម​ពិធីមង្គល​ការ​មិត្តភក្តិ គង់ វង្សយ៉ាទី បាន​បញ្ចេញ​ដើមទ្រូង​សិចស៊ី​យ៉ាង​ព្រហើន​ជាង​មុន​ទៅ​ទៀត»។
ដំណើរ​ចូលរួម​អាពាហ៍ពិពាហ៍​មិត្ត​រួម​អាជីព​របស់​នាង កាលពី​ថ្ងៃ​ទី​២០​នោះ នាង​គង់ វង្សយ៉ាទី ត្រូវ​បាន​អ្នក​ចូលរួម​ក្នុង​ពិធី​នោះ មិន​ថា​តែ​មហាជន​ក្រៅ​រង្វង់​សិល្បៈ​នោះ​ទេ សូម្បី​តែ​ក្នុង​អាជីព​សិល្បៈ ក៏​នាំ​គ្នា​លាន់មាត់​ថា៖​«យ៉ាទី សិចស៊ី​ម្ល៉េះ​ឥឡូវ និង​ខ្លះ​ទៀត​ក៏​បាន​បញ្ចេញ​គំនិត​បែប​ទុទិ្ទដ្ឋិនិយម​ថា ប្រសិន​បើ​មាន​របូត​រ៉ូប​ដោយ​ចៃដន្យ​ណា​មួយ គឺ​ចប់​ហើយ យ៉ាទី​នៅ​កណ្តាល​វាល​តែ​ម្តង​»។
ជាមួយ​គ្នា​នោះ មជ្ឈដ្ឋាន​គាំទ្រ​នាង​បាន​សម្តែង​នូវ​អារម្មណ៍​ផ្សេង​ថា៖​«គង់ វង្សយ៉ាទី ហាក់​បញ្ចេញ​ដើមទ្រូង​សិចស៊ី យ៉ាង​ព្រហើន​ជាង​មុន ត្រៀម​ខ្លួន​អបអរ​បុណ្យ​ចូល​ឆ្នាំ​សកល ២០១៤ ដែល​ខិត​ជិត​ចូល​មក​ដល់​ទេ​ដឹង​?»។
តប​នឹង​ទស្សនៈ​ផ្សេងៗ គង់ វង្សយ៉ាទី បាន​បដិសេធ​មិន​ទទួល​ស្គាល់​ថា នោះ​ជា​ភាព​សិចស៊ី​របស់​នាង​ឡើយ ខណៈ​ពន្យល់​ថា​៖​«ត្រឹម​តែ​ប៉ុណ្ណឹង​ម៉េច​បាន​គេ​ថា ខ្ញុំ​សិចស៊ី បើ​សិចស៊ី​សម្រាប់​ខ្ញុំ​ទាល់​តែ​លើស​នេះ ដូច​តារា​សិចស៊ី​មុនៗ​នោះ​»។
បើ​ទោះ យ៉ាង​ណា គង់ វង្សយ៉ាទី ក៏​បាន​បង្ហើប​ពី​គំនិត​ខ្លាច​រអា និង​ការ​ប៉ះពាល់​សង្គម​ខ្មែរ និង​ចរិត​ស្រ្តី​ខ្មែរ​ផង​ដែរ។ នាង​និយាយ​ថា៖ «ជា​យូរលង់​ហើយ​សិល្បៈ និង​ប្រពៃណី​ខ្មែរ​យើង​ប្រកាន់​ណាស់​នូវ​ប្រពៃណី​ស្រគត់ស្រគំ និង​មាន​ចរិត​អៀនព្រៀន តែ​លក្ខណៈ​ថ្លៃថ្នូរ ហើយ​ខ្ញុំ​ក៏​នៅ​ប្រកាន់​នូវ​ចរិត​វប្បធម៌​នេះ​ដែរ ដ្បិត​ថា​ខ្ញុំ​ជា​តារា​។ ប៉ុន្តែ​មាន​ការ​វិវឌ្ឍ​ខ្លះ​ដែរ​តែ​សូម​កុំ​ឲ្យ​ហួសហេតុ​ពេក​ដែរ​»។
ពិធីការិនី​វ័យក្មេង​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ស្លៀកពាក់​បែប​សិចស៊ី​ របស់ នាង​ថា៖ «ការ​ស្លៀកពាក់​របស់​ខ្ញុំ​គឺ​ធម្មតាៗ​ទេ មិន​សិចស៊ី​ឡើយ ហើយ​ក៏​មិនមាន​ចេតនា​ណា​មួយ​ដូច​គេ​ថា ខ្ញុំ​ត្រៀម​ខ្លួន​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​សកល ២០១៤ អី​នោះ​ដែរ មិន​មាន​ទេ»។ នាង​បន្ថែម​ថា៖​«ខ្ញុំ​មិន​ដែល​គិត​ឡើយ សូម្បី​បន្តិច​ចង់​បាន​ភាព​ល្បី​លេចធ្លោ​ក្នុង​ឆាក​សិល្បៈ​ដោយសារ​ភាព សិចស៊ី ក្រៅពី​ការងារ​សិល្បៈ​ជាក់ស្តែង​នោះ​»៕
_______________________
ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍