និស្សិត​បារាំង​កាក់កប​ពី​ការ​លក់​ខ្យល់​បរិសុទ្ធ​ច្រក​កំប៉ុង

12/27/2013 0 Comments A+ a-

ក្រុងប៉ារីស : សម័យ​ជឿនលឿន​សម្បូរ​ដោយ​ផលិតផល​រាប់​លាន​មុខ​នៅលើ​ ទីផ្សារ មនុស្សម្នា​មិន​សាញ​នឹង​សាកល្បង​ទំនិញ​ប្លែកៗ​ឡើយ​ដរាប​ណា​របស់​នោះ​ត្រូវ បាន​គេ​វេចខ្ចប់​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ល្អ។ សូម្បី​តែ​«ខ្យល់​បរិសុទ្ធ​» ច្រក​កំប៉ុង​ក៏​បាន​ក្លាយ​ជា​ទំនិញ​ដ៏​ពេញ​និយម​មួយ​លើ​ទីផ្សារ​ដែរ។
បង្កើត ឡើង​ដោយ​និស្សិត​បារាំង​វ័យ​២២​ឆ្នាំ​ឈ្មោះ អង់ទ័រនើរ ដេប្លេ ផលិតផល​ខ្យល់​បរិសុទ្ធ​ច្រក​កំប៉ុង​ដែល​មាន​យីហោ​ជា​ភាសា​បារាំង​សរសេរ​ថា Air de Montcuq ត្រូវ​បាន​លក់​ក្នុង​តម្លៃ​៧,៥​ដុល្លារ​ក្នុង​១​កំប៉ុង ដោយ​បូករួម​ទាំង​ថ្លៃ​សេវា​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​ផង​ដែរ​។ ក្នុង​កំប៉ុង​រុំ​ក្រដាស​ស្លាក​សញ្ញា​ពណ៌​ស​នោះ ផ្ទុក​ទៅ​ដោយ​ខ្យល់​ដែល​បូម​ពី​បរិយាកាស​នៅ​ភូមិ​ម៉ុងគូយ ជា​ស្រុក​កំណើត​របស់​លោក អង់ទ័រនើរ ដេប្លេ ផ្ទាល់​តែ​ម្ដង។
ក្នុង​រយៈពេល​៣​សប្ដាហ៍ លោក​ទទួល​បាន​ការ​កុម្ម៉ង់​ពី​មនុស្ស​ដល់​ទៅ ១០០​នាក់​ឯណោះ។ ដើម្បី​រក្សា​គុណភាព​ផលិតផល​របស់​លោក ក្នុង​មួយ​សប្ដាហ៍​លោក​បូម​ខ្យល់​បរិសុទ្ធ​នោះ​ច្រក​កំប៉ុង​តែ​១០​លីត្រ ប៉ុណ្ណោះ ដោយ​ប្រព្រឹត្ត​ទៅ​នៅ​រៀងរាល់​ម៉ោង​៣​កន្លះ​ទៀបភ្លឺ​នា​រដូវក្ដៅ​។ ទោះ​យ៉ាង​ណា អតិថិជន​គួរ​កុំ​ភ្ញាក់ផ្អើល​ដែរ ប្រសិន​បើ​បើក​កំប៉ុង​ទទេ​ហើយ​មិន​ទទួល​បាន​ក្លិន​អ្វី​ប្លែក​សោះ​នោះ៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍