ផ្ទះមួយខ្នង លើខ្នងភ្នំពយតាម៉ូង ត្រូវព្រះអគ្គី លេបត្របាក់ ទាំងស្រុង
ព្រះសីហនុ ៖ ផ្ទះមួយខ្នង ដែលម្ចាស់ទុកចោល
ត្រូវព្រះអគ្គីលេបត្របាក់ ឆេះអស់ទាំងស្រុង ។ ហេតុការណ៍ នេះកើតឡើង
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ១៦ និង១៥នាទីរសៀល នៅចំណុចស្ថិតនៅលើ
កំពូលភ្នំពយតាម៉ូង ចន្លោះឆ្នេរអូឈើទាល និងឆ្នេរអូតែលសុខា ក្នុងក្រុមទី១៤
ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។
លោកអនុសេនីយ៍ត្រី អ៊ុក អៀងឡេង នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានឲ្យដឹងថា ផ្ទះដែលរងគ្រោះ ត្រូវអគ្គិភ័យលេបត្របាក់នោះ មានបណ្តោយ ១០ម៉ែត្រ និងទទឹង៨ម៉ែត្រ ធ្វើពីស៊ីម៉ងត៍ ខាង ក្រោមឈើពីលើថ្ម និងប្រក់ដំបូលហ្វ្រីប្រូ មាន២បន្ទប់ សម្ភារៈខូចខាតរួមមាន គ្រែប្រអប់ចំនួន៣ ពូក៥ ទូរ ដាក់ខោអាវ៣ សម្លៀកបំពាក់មួយចំនួន ។
ម្ចាស់ផ្ទះឈ្មោះ ជិន សុផាត ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅសហរដ្ឋអាម៉េរិក និងមានអ្នកចាំដី និងផ្ទះឈ្មោះ ជឹម សុធារី ភេទស្រី អាយុ៥២ឆ្នាំ ។ លោកវរសេនីយ៍ទោ ប៊ិន សំរ៉ុង នាយរងការិយាល័យកណ្តាល ស្ថិតិ និងអគ្គិភ័យ បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រតិបត្តិការ បង្រ្កាបអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យអស់ចំនួន ២ រថយន្ត ដោយធ្វើការបាញ់ពន្លត់អស់ទាំងស្រុង ដោយប្រើប្រាស់ពេលវេលាកន្លះ ម៉ោង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ផ្ទះមួយខ្នងនេះ ត្រូវបានឆេះអស់ទាំងស្រុង ព្រោះផ្ទះនេះសង់លើ កំពូលភ្នំ ហើយបែរមុខទៅរកសមុទ្រ ដែលមានខ្យល់ខ្លាំងនារដូវរំហើយ ណាមួយផ្លូវឡើង ទៅកាន់កន្លែង កើតហេតុ រាងពិបាកបន្តិច ព្រោះជាផ្លូវដីឡើងចំណោទភ្នំ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា មុនដំបូងគាត់ឮសូរផ្ទុះព្រិចប្រូច ប៉ុន្តែ មិនបានចាប់អារម្មណ៍ ថា មានភ្លើងឆេះនោះទេ លុះក្រោយមកទើបដឹងថា មានភ្លើងឆេះ ក៏ស្ទុះទៅយកបំពង់ពន្លត់អគ្គិភ័យ មក បាញ់ពន្លត់ភ្លើងកំពុងឆេះរាលដាលដីបានបន្តិចបន្តួចប៉ុណ្ណោះ ព្រោះមិនអាចបាញ់ពន្លត់អំណាច នៃអណ្តាត ភ្លើងដែលកំពុងតែឆេះសន្ធោសន្ធៅបាននោះទេ ។ ទើបក្រោយមក ក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចឲ្យមកជួយពន្លត់ ប៉ុន្តែអ្វីៗហួសពេលអស់ទៅហើយ ៕

____________________
ផ្តល់សិទ្ធិដោយ៖ DAP