ឌុច លីដា បណ្ដោយខ្លួន​ឲ្យ​ប្រុស​ក្មេង​ឱបរឹត​ ស្របពេល​អាកាសធាតុ​កំពុង​ត្រជាក់​

12/28/2013 0 Comments A+ a-

ភ្នំពេញៈ តារាសម្តែង ស្រីវ័យក្មេង ទម្រង់មុខកូនកាត់ អឺរ៉ុប ច្រមុះស្រួច កញ្ញា ឌុច លីដា កន្លងមក នាងមិនធ្លាប់ លេចឮព័ត៌មានស្នេហា ជាមួយបុរស ណាម្នាក់ឡើយ ។ ជារឿយៗ នាងក៏មិនដែល បង្ហាញវត្តមាន បុរសណាម្នាក់ ថា ជាកំពូលស្នេហ៍ របស់នាងឡើយ ទើបតែពេលនេះ នាងបានបង្ហោះ រូបថតឱបរឹត ស្នេហាផ្អែមល្ហែម ជាមួយបុរស មាឌធំរាងសង្ហា ប្រៀបដូចជា គូស្នេហ៍ទើបយល់ចិត្តគ្នា ក្នុងរដូវធ្លាក់ខ្យល់ និងអាកាសធាតុ ដ៏ត្រជាក់នេះ ។
រូបថតជាច្រើនសន្លឹក ដែលតារាសម្តែង ឌុច លីដា បង្ហោះនៅលើ បណ្តាញ ទំនាក់ទំនង សង្គម Facebook របស់នាង បានស្តែងឲ្យឃើញ ពីភាពសិ្នទ្ធស្នាលឱបរឹត ប្រៀបដូចជាគូស្នេហ៍ ដែលស្រឡាញ់គ្នារាប់ឆ្នាំ ។ នៅក្នុងរូបថតជាច្រើនសន្លឹកនោះ ពួកគេហាក់បង្ហាញពី ការយល់ចិត្តថ្លើមគ្នា ខុសពីពេលកន្លងមក ដែលនាងធ្លាប់តែ ប្រកែក មិនគិតពីរឿងស្នេហា និងមិនទាន់ មានម្ចាស់ស្នេហ៍។
ទើបតែពេលនេះ នាងបានបង្ហាញ ជាសាធារណៈ ជាមួយរូបថតជាច្រើន សន្លឹករបស់នាង និងបុរសម្នាក់នោះ រហូតធ្វើឲ្យ ទស្សនិកជន គិតថាពួកគេទាំងពីរ ជាសង្សារនឹងគ្នា ហើយមិនដឹងថា ពួកគេលួចបង្កើត ទំនាក់ទំនងស្នេហា ជាមួយគ្នាតាំងពីពេលណា ? ចង់ដឹងថាបុរស ដែលកញ្ញា ឌុច លីដា បណ្តោយខ្លួនឲ្យ គេឱបរឹត នាងដោយទឹកមុខញញឹម បិទមាត់មិនជិតនោះ មានរូបរាងសង្ហានិងស័ក្តិសម ជាគូស្នេហ៍នាង ដល់កម្រិតណា ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត




__________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday