ដំណោះស្រាយ បើកផ្លូវជាតិលេខ ៤ នៅតំបន់ សេដ្ឋកិច្ចពិសេស ឈានដល់ ចំណុចព្រមព្រៀង
ភ្នំពេញ ៖ ដំណើរការសម្រុះសម្រួល
ដែលមានតំណាងភាគីរោងចក្រ កម្មករ ព្រមទាំងអ្នកតំណាងរាស្ដ្រ និងមានការចូល រួម
ពីលោក សយ សុភាព អគ្គនាយកមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ព្រមទាំងលោក ជា មុន្នី
នៅវេលាម៉ោង ៣ និង៣៥នាទី ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៣ នេះ បានឈាន
ដល់ការព្រមព្រៀងគ្នា បើកផ្លូវនៅតំបន់ នោះឡើងវិញ បន្ទាប់ពីមានការចូលទៅ
ពិនិត្យស្ថានភាពជាក់ស្ដែង នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសនោះ ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ភាគី ទាំងពីរ (បាតុករ និងរោងចក្រ) បានឈាន ដល់ការឯកភាពគ្នា បន្ទាប់ពីមានការសម្រប សម្រួល និងការចូលទៅត្រួតពិនិត្យស្ថាន ការណ៍ជាក់ស្ដែង នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ទីដែលមានការចោទ ប្រកាន់ថា មានការបង្ខាំងកម្មករឱ្យធ្វើការ ទាំងបង្ខំ ។
ជារួមទិដ្ឋភាពដំណើរការនៃការដោះ ស្រាយនេះ បានប្រព្រឹត្ដទៅជាវិជ្ជមាន ហើយ អាចវាយតម្លៃចំពោះកាយវិការ របស់ភាគី ពាក់ព័ន្ធ ក្នុងការសម្របសម្រួលបញ្ចប់បញ្ហា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលធ្លាប់ មានការបង្ក្រាប កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅនេះ ។
នៅពេលនេះ ម៉ោង ៤ រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ នេះ ក្រុមការងារដោះស្រាយជម្លោះ បានធ្វើដំណើរមកដល់ក្រៅបរិវេណវិញ ហើយ បន្ទាប់ពីដំណើរការត្រួតពិនិត្យសភាពការជាក់ស្តែង ។
តាមការពិនិត្យជាក់ស្តែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជារបស់ក្រុមហ៊ុនវិនិយោគិនជប៉ុន ដែល មានកម្រិតស្តង់ដាអន្តរជាតិ រាប់ចាប់តាំងពីកន្លែងស្នាក់នៅ រហូតដល់កន្លែងការងាររបស់កម្ពុជា ជាពិសេស បរិស្ថានខ្ពស់ ។ កម្មករទាំងអស់ នឹងចូលបម្រើការងារឡើងវិញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ។
គួរបញ្ជាក់ថា តំណាងរាស្ដ្រ៣រូបមកពី គណបក្សសង្គ្រោះជាតិ មានលោក ឡុង រី លោក ដាំ សិដ្ឋ និងលោក នុត រំដួល ផង ដែរ ។ ការដោះស្រាយនេះ បានឈរលើគោល ការណ៍ មនសិការស្មារតីបង្រួមទំនាស់ ពង្រីកការដោះស្រាយ ដើម្បីគោរពផល ប្រយោជន៍រួមជាធំ ។
មជ្ឈដ្ឋានដែលតាមដានដំណើរការដោះស្រាយនេះ បានថ្លែងអំណរគុណដល់ភាគី ទាំងសងខាង (កម្មករ និងរោងចក្រ)ព្រម ទាំងភាគីពាក់ព័ន្ធឯទៀតៗ ជាពិសេសអ្នក តំណាងរាស្ដ្រគណបក្សប្រឆាំង ព្រមទាំង ព្រះសង្ឃ ដែលបានចូលរួមសហការក្នុងការដោះស្រាយជាស្ថាពរ នូវបញ្ហាយល់ច្រឡំគ្នា បន្ដិចបន្ដួចកន្លងមក ។
ប្រភពដដែលបន្ដថា ភាគីទាំងពីរនឹង ចេញមកប្រាប់ក្រុមរបស់ខ្លួន ដើម្បីឱ្យដក របាំងផ្លូវ និងបំបែកគ្នាពីការធ្វើបាតុកម្មបិទផ្លូវ ។
នៅវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៣ នេះកម្មករដែលធ្វើបាតុកម្មបិទផ្លូវនៅតំបន់សេដ្ឋកិច្ចពិសេសនោះ បានចាប់ផ្តើមដករបាំងចេញជាស្ថាពរ ដើម្បីបើកផ្លូវ ៕

________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday