នារីម្នាក់ត្រូវសង្សារលួងលោមទៅដេកផ្ទះសំណាក់តែមិនបានសម្រេចដោយសារម្តាយឪពុកខាងប្រុសឃើញទាន់
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយយុវជនម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានឌុបសង្សាររបស់ខ្លួនបម្រុងនាំគ្នាចូលដេកផ្ទះសំណាក់យីហោខាង លើ តែចៃដន្យត្រូវឪពុកម្តាយខាងប្រុសតាមទាន់ ស្រាប់តែឳពុកម្តាយនោះនាំគ្នាចុះមកទះកំផ្លៀងខាងស្រី ដោយចាប់បោកសក់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅជុំវិញនោះ តែម្តង ។
ខណៈនោះនារីរងគ្រោះក៏បានតបតពាក្យសម្តីគ្នាជាមួយម្តាយខាង ប្រុសយ៉ាងខ្លាំងផងដែរ ដោយរូបនាងសំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួនឪពុកម្តាយ ប៉ុន្តែមិនបានប៉ុន្មានផង ដោយសារតែមានការគាបសង្កត់ពាក្យសម្តីពីឪពុកម្តាយខាងប្រុស ខ្លាំងពេក នារីរងគ្រោះក៏សម្រេចឡើងជិះរថយន្តជាមួយសង្សាររបស់ខ្លួននិង ឪពុកម្តាយរបស់គេទៅលំនៅឋានបាត់ ៕
_____________________
ប្រភពពីនគរវត្ត
