កម្មករបន្ដបិទ ផ្លូវជាតិលេខ៤ នៅតំបន់ សេដ្ឋកិច្ចពិសេស ក្រោយប៉ះទង្គិចគ្នាជាមួយ សមត្ថកិច្ច

12/27/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
-មន្ដ្រីអាវុធហត្ថ ៣នាក់រងរបួស និងកម្មករ ៣នាក់ ត្រូវចាប់ខ្លួន
ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ បញ្ជរបង់ប្រាក់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្មករ ចន្លោះពី៣០០ទៅ៤០០នាក់ នាំគ្នាប្រមូលផ្ដុំ បិទមិនឱ្យមានចរាចរឆ្លងកាត់ ធ្វើឱ្យស្ទះពីសំ ណាក់អ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្ដរាប់ គ្រឿង ដែលការបិទផ្លូវនេះ បានធ្វើឡើង ក្រោយពីមានការប៉ះទង្គិចគ្នា ចំនួនពីរលើក រវាងកម្លាំងអាវុធហត្ថនិងក្រុមកម្មករ បណ្ដាលឱ្យមន្ដ្រីអាវុធហត្ថ ៣នាក់រងរបួស និងកម្មករ ៣នាក់ ត្រូវបានចាប់ខ្លួនយកទៅ សួរនាំ ។
មន្ដ្រីអាវុធហត្ថ ដែលចូលរួមនៅក្នុងប្រតិ បត្ដិការទប់ស្កាត់នៃការបិទផ្លូវរបស់ក្រុមកម្មករ នៅតំបន់សេដ្ឋកិច្ចខាងលើនេះ បានឱ្យដឹងថា  កម្លាំងអាវុធហត្ថជាច្រើន ត្រូវបានបញ្ជូន ទៅកាន់ទីនោះ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៣ ក្រោយពីការប៉ះទង្គិចគ្នា ចំនួន២លើក ដោយសារតែកម្លាំងអាវុធហត្ថ បានរារាំងមិនឱ្យពួកគេបិទផ្លូវ នាំឱ្យស្ទះចរាចរ ប៉ុន្ដែក្រុមកម្មករមិនស្ដាប់ ថែមទាំងយកដុំថ្មនិងទឹកសុទ្ធ គប់មកលើ សមត្ថកិច្ច បណ្ដាលឱ្យរងរបួស៣នាក់ ។
រហូតមកដល់វេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃដដែលនេះ ក្រុមកម្មករនៅបន្ដបិទផ្លូវជាតិលេខ៤ មិនទាន់ឱ្យបើកចរាចរឡើងវិញនៅឡើយទេ ខណៈដែលកម្លាំងអាវុធហត្ថនិងនគរបាល ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ ។