Evad3rs ចេញ​ Evasi0n7.1.0.1 ដើម្បី​ jailbreak iOS7

12/27/2013 0 Comments A+ a-

ក្រុម Evad3rs ទើប​តែ​បាន​បញ្ចេញ​នូវ​​កម្មវិធី EvasiOn កំណែថ្មី​គឺ EvasiOn7.1.0.1 ដើម្បី​ jailbreak iOS7 នៅ​លើ iPhone, iPad​ និង iPod touch ។ កំណែថ្មី​នេះ​នឹង​អាច​លុបបំបាត់​ TaiG Chinese App របស់​ចិន​ ហើយ​ក៏​សូម​បញ្ជាក់ដែរថា​បន្ទាប់ពី​​ Evad3rs បញ្ចេញ​នូវ​ EvasiOn7 រួច​មក​ យើង​ខ្ញុំ​ទទួល​បាន​មតិ​ជា​ច្រើន​ពី​ ប្រិយមិត្ត​​ដែល​បាន​ jailbreak iOS 7 នៅ​លើ​ iDevice របស់ពួក​គាត់ ថា​បន្ទាប់ពី​ jailbreak រួច​ហើយ​ iDevice របស់​គាត់មិន​ស្គាល់នូវ​ app មួយ​ចំនួន និង​ខ្លះ​ទៀត​ថា​បានបាត់កម្ម​វិធី ឬ​ ​រូប​ថត​ជា​ដើម ។ សូម​​កត់​ចំណាំ​ថា​ប្រភព​ពី Maypalo ក៏​បាន​បញ្ជាក់ដែរ​ថា​​ក្រុម Evad3rs មិន​ទាន់​បាន​​ជួសជុល​នូវ​ bug (bug fixes) ឬ អភិវឌ្ឍ​ EvasiOn កំណែថ្មី​នេះ​បាន​ស្រួល​នៅ​ឡើយ​ទេ ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​មានបញ្ហា​ខណៈពេល​ jailbreak iOS 7 សូម​ចូល​ទៅ​កាន់ “Evasion problems and errors page“ ។
evasi0n-jailbreak
សូម​ចូល​ទៅ​កាន់ដំណភ្ជាប់ខាង​ក្រោមដើម្បី​ទាញ​យក​ EvasiOn7.1.0.1
Download Evasi0n7 1.0.1 for Windows
Download Evasi0n7 1.0.1 for Mac
evasi0n-jailbreak-logoEvasi0n7-003unnamed