កុមារា២នាក់ត្រូវប្ដីប្រពន្ធជាអ្នកលក់អីវ៉ាន់ចាប់ហួយវាយឱ្យរបួសធ្ងន់ដោយចោទថាបានលួចលុយក្នុងកន្ដ្រក
ខេត្ដប៉ៃលិន ៖
កុមារា២នាក់ត្រូវបានឪពុកម្ដាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរ
ពេទ្យបង្អែកខេត្ដប៉ៃលិន ក្រោយពីអ្នក
លក់អីវ៉ាន់ចាប់ហួយ២នាក់ប្ដីប្រពន្ធចាប់ចូលក្នុងផ្ទះបិទទ្វារវាយ
ឱ្យរបួសធ្ងន់ធ្ងរ ។
នៅក្នុងមន្ទីរពេទ្យឪពុកកុមារារងគ្រោះ បានឱ្យដឹងថា ករណីខាងលើនេះបានកើត ឡើងនៅម៉ោង៦និង៣០ព្រលប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្ដបាត់ដំបង ។ កុមារាដែលរងគ្រោះទី១.ឈ្មោះ រី មោញ អាយុ១១ឆ្នាំ និងទី២.ឈ្មោះ ហា លីន អាយុ១៥ឆ្នាំ ។ ឪពុក កុមារារងគ្រោះបាន ឱ្យដឹងទៀតថា កូនរបស់គាត់ត្រូវបាន អ្នកលក់ចាប់ហួយឈ្មោះ វណ្ណា អាយុ ៤៩ឆ្នាំ (ប្រពន្ធ) និងឈ្មោះ អ៊ំ កន អាយុ ៥១ឆ្នាំ (ប្ដី) រស់នៅភូមិ-ឃុំជាមួយគ្នា ប្រើបន្ទះឫស្សីនិងទាត់ធាក់វាយឱ្យរបួសជាំពេញខ្លួន ។
បើយោងតាមកុមារារងគ្រោះទាំង២នាក់រៀបរាប់ថា មុនពេលកើតហេតុ ពួកគេ(កុមារារងគ្រោះ)បាននាំគ្នាទៅ ទិញនំនៅផ្ទះលក់ចាប់ហួយដែលមាន ចម្ងាយ៥០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ លុះពេលទិញនំបានហើយពួកគេក៏នាំគ្នាដើរត្រឡប់ មកផ្ទះវិញ តែនៅពេលដើរបានពាក់ កណ្ដាលផ្លូវត្រូវអ្នកលក់ចាប់ហួយ២នាក់ ប្ដីប្រពន្ធនេះជិះម៉ូតូមកឌុបពួកគេវិល ត្រឡប់ទៅក្រោយវិញ(ផ្ទះលក់ចាប់ហួយ) រួចក៏ទាត់ធាក់ពួកគេចូលទៅក្នុងផ្ទះហើយ បានយកបន្ទះឫស្សីវាយមកលើពួកគេ ទាំង២បណ្ដាលឱ្យម្នាក់ឈ្មោះ រី មោញ សន្លប់បាត់មាត់បាត់.កទៀតផង ។ បន្ទាប់ មកអ្នកលក់ចាប់ហួយនោះក៏ចាប់ពួកគេបោះចេញមកក្រៅផ្ទះ ហើយបានបិទទ្វារ ។ មួយសន្ទុះក្រោយមកក្រោយពីដឹងខ្លួនពួកគេក៏នាំគ្នាដើរមកផ្ទះ រៀបរាប់ប្រាប់ឪពុកម្ដាយពីរឿងនេះ ។
កុមារារងគ្រោះទាំង២បានបន្ដថា អ្នកលក់ចាប់ហួយខាងលើនេះពេលដែល វាយទាត់ធាក់មកលើពួកគេបានសម្លុតគំរាមកំហែង ហើយបានចោទពួកគេថា បានលួចយកលុយនៅក្នុងកន្ដ្រកតែតាម ការពិតពួកគេមិនបានលួចលុយអ្នកលក់ ចាប់ហួយនោះទេ គឺមានតែប្រាក់៥០០ រៀល យកទៅទិញនំនៅផ្ទះលក់ចាប់ហួយនោះប៉ុណ្ណោះ ។
កញ្ញា សៅ ស្រីនិច អាយុ១៨ឆ្នាំត្រូវ ជាបងស្រីបង្កើតកុមារារងគ្រោះទាំង២ បានឱ្យដឹងថា ចំពោះករណីអ្នកលក់អីវ៉ាន់ ចាប់ហួយ២នាក់ប្ដីប្រពន្ធដែលបានចាប់វាយនិងប្រើអំពើហិង្សាមកលើ ប្អូនប្រុស របស់ខ្លួននោះ ឪពុកម្ដាយរបស់នាងបាន ដាក់ពាក្យបណ្ដឹងរួចហើយ ទៅប៉ុស្ដិ៍នគរ បាលឃុំបឹងរាំងដើម្បីឱ្យសមត្ថកិច្ចចាប់ ខ្លួនអ្នកលក់ចាប់ហួយទាំង២នាក់នេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយឱ្យ សងជំងឺចិត្ដថ្លៃព្យាបាលរបួសផងដែរ ។
កញ្ញាបានបង្ហើបឱ្យដឹងដែរថា ក្រោយ ពីឪពុកម្ដាយរបស់នាងបានដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ច ជនសង្ស័យជាប្ដី ពេលនេះបានរត់គេចខ្លួនតែប្រពន្ធមិន ទាន់រត់ទៅណាទេ កំពុងលក់ដូរជាធម្មតា។
គួរបញ្ជាក់ថា មូលហេតុដែលឪពុក ម្ដាយកុមារារងគ្រោះមិនបញ្ជូនកុមារា រងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្ដបាត់ដំបងដោយសារថា ផ្ទះកុមារា រងគ្រោះនិងមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន នៅជិតជាងមន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង ៕
-ប្រភពពីនគរវត្ត