សមរង្ស៊ីនិងកឹមសុខាលោត​ចេញ​ពីឡាន​ពេល​ដង្ហែរ

12/28/2013 0 Comments A+ a-

មេដឹកនាំ​គណ​បក្ស​ប្រឆាំង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ត្រូវ​គេ​ឃើញ​បាន​លោត​ចេញ​ពី​លើ​ឡាន​ដែល​កំពុង​ជិះ និង​ប្រញាប់​ឡើង​លើ​រថយន្ត​មួយ​ផ្សេង​ទៀត ជិះ​ចេញ​ទៅ​បាត់ ដែល​សកម្ម​ភាព​នេះ បាន​ធ្វើ​អោយ​អ្នក​ចូល​រួម​ហែរ​បាតុ​កម្ម​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​ដង្ហែរ​មួយ​តាម​ផ្លួវ ម៉ៅ​សេទុង ជិត​ដល់​ស្តុប​សន្ធរ​ម៉ុក។
ក្រុមបាតុករត្រូវគេឃើញបាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​រត់​ប្រសាច​ពេញ​ផ្លូវ ខណៈ​ពេល​ដែល​កំពុង​តែ​ហែរ​ក្បួន បាតុ​កម្ម​នោះ គ្រា​ដែល​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​នាំគ្នា​លោត​ចុះ​ពី​លើ​រថយន្ត​ម៉ាកហ្វ័ត យ៉ាង​តក់​ក្រហល់ ចេញ​ពីក្នុ​ង​ក្បួន ដោយ​រត់​ទៅ​ជិះ​រថ​យន្ត​ផ្សេង​ដែល​ឈប់​ចាំ​នៅ​ក្រៅ​ក្បួន ជិះ​ចេញ​ទៅ​បាត់ ដោយ​មិន​ដឹង​មូល​ហេតុ។
មិន​មាន​មន្ត្រី​ណា​ម្នាក់​បាន​បញ្ជាក់​អំពី​ការ​លោត​ចុះពី​លើ​រថយន្ត​ របស់​មេដឹកនាំ​គណ​ប​ក្ស​សង្គ្រោះ​ជាតិ ទៅ​ជិះ​រថយន្ត​ក្រៅ​ក្បួន​បាតុ​កម្ម​នោះ​ទេ៕
_______________
ប្រភពពី Avatar News