រថយន្តកុ្រងដឹកអ្នកដំណើរ ជ្រុលចង្កូតធ្លាក់ជ្រោះស្លាប់ ២៩នាក់

12/28/2013 0 Comments A+ a-

ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍ ពីប្រទេសថៃ រថយន្តដឹកអ្នកដំណើរ មួយគ្រឿងបាន ជ្រុលចង្កូតធ្លាក់ជ្រោះ កាលពី ថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ ២០១៣ មានរថយន្តដឹកអ្នកដំណើរ បានធ្លាក់ស្ពាន និងធ្លាក់ចូលទៅក្នុងជ្រោះ ដ៏ ជ្រៅ ៥០ម៉ែត្រ បានធ្វើឲ្យមានមនុស្សស្លាប់នៅនឹងកន្លែង ចំនួន ២៨សព និងរបួសជាច្រើននាក់ ស្ថិតនៅក្នុងឃុំ ប៉ាកឆង់ ស្រុក ឡសាក់ ខេត្តភេជប៊ូន ប្រទេសថៃ។
តាមការឲ្យដឹងពីសមត្ថកិច្ច ឬនួយសង្រ្គោះ បានឲ្យដឹងថា កន្លែងកើតហេតុជាស្ពានខ្ពស់ ប្រមាណ៥០ម៉ែត្រ ដែលមានឈ្មោះថា ស្ពានផគូណហ្វាមឿង រថយន្តក្រុងពណ៌ ផ្ទៃមេឃ ខាងប្រចាំផ្លូវ 637-20 និង ពាក់​ស្លាកលេខ ឈៀងរ៉ាយ 20-2726 បានខូត ប៉ះនឹងស្ពានប្រវែងវែង និងបុកនិងបង្គោល​ខ្សែ​ភ្លើង២ដើម បណ្តាលឲ្យធ្លាក់ទៅក្នុងជ្រោះ ក្នុងសភាពខូចខាតខ្ទេច ដែលមានមនុស្សនៅក្នុងរថយន្ត ៤០នាក់​និងមាន​អ្នករបួសចំនួន ៥នាក់ និងអ្នក​ស្លាប់២៨នាក់នៅនឹងកន្លែង ស្លាប់នៅមន្ទីរពេទ្យ ១នាក់ សរុប ២៩នាក់ ៕

488869