រដ្ឋាភិបាលថៃ ព្រមានចាប់ខ្លួន អ្នកនៅពីក្រោយខ្នង លោកស៊ូថេប

12/06/2013 0 Comments A+ a-

រដ្ឋមន្ត្រីការបរទេសថៃ-344x214ប្រភព​ពី​សារព័ត៌មាន​ថៃ​ចេញ​ផ្សាយ​ថ្ងៃនេះ​ថា​រដ្ឋមន្ត្រី​ការបរទេស​ថៃលោក​ស៊ូរ៉ាពង្ស តូវិចក្រ​ឆៃគុល(Surapong Tovichakchaikul)​បាន​និយាយ​ថា​រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​សមស្រប​មួយ​ដើម្បី​ចាប់​ខ្លួន​អ្នក​នៅ​ពី​ក្រោយខ្នង​និង​អ្នក​ជម្រុញ​ឲ្យមាន​ការធ្វើ​បាតុកម្ម​និង​​ក្រុម​ជំនួយ​ការ​របស់​មេ​ដឹកនាំ​ បាតុករ​គឺ​លោក​ស៊ូថេប​​ធឿក​​ស៊ូបាន់។​
លោក ស៊ូរ៉ាពង្ស បញ្ជាក់​ថា វិធានការ​សមស្រប​នេះ​គឺការ​សហការ​រវាង​ប៉ូលិស​ព្រហ្មទ័ណ្ឌ​និង​ជាមួយកង​សន្តិសុខ​រាជវាំង​។លោក​ស៊ូរ៉ាពង្ស​បាន​ឲ្យដឹង​ទៀតថា ​គឺអ្នក​ទាំង​នោះហើយ​ដែល​នៅ​ពី​ក្រោយ​ លោក​ស៊ូថេប​និងជា​អ្នកជំរុញ​ឲ្យមាន​ការប្រឆាំ​ង​រដ្ឋាភិបាល​របស់​លោក​ស្រី​យី​ង​ឡាក់​។
តាម​សារ​ព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍​នោះ​ក្រុម​​ជំនួយ​ការ​និងអ្នក​ឧបត្ថម្ភ​របស់​លោក​ស៊ូថេប​គឺ​មាន​ក្រុម​ មនុស្ស​ខ្លះ​ជាមន្ត្រី​ក្នុង​រាជវាំង​ដែល​គេ​ច្រើន​ហៅថា​ក្រុម​អាមាត្យ​និង​អ្នក​ជំនួញ​ធំៗ​របស់​ថៃ​ផង​ដែរ។
យ៉ាងនេះក្ដី ​ក្រុម​អ្នក​វិភាគ​នានា​យល់​ថា​វិធានការ​នេះមិន​អាច​ធ្វើទៅ​រួច​នោះទេ បើទោះ​បីជា​ក្រុមនោះ មាន​ដី​កា​ចាប់ខ្លួនពី​តុលាការ​ក៏ដោយ​ព្រោះ​ជាទូទៅ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ជា​ច្រើន​ជំនាន់​មក​ហើយ​គេ ពុំ​ចង់​ឲ្យ​មាន​ការ​ប៉ះទង្គិច​ណាមួយ​ជាមួយ​ស្ថាប័ន​រាជវាំង​នោះឡើយ​។បើ​ពុំ​ដូច្នោះ​ទេ ​លោក ស៊ូថេប​ក៏​មិនហ៊ាន​ធ្វើផ្គរ​ធ្វើភ្លៀង​បាន​ដូច្នេះ​ដែរ​។​
​គួរ​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃនេះ លោក​ស៊ូ​ថេប ​ដែល​ជាមេ​ដឹក​បាតុករ នៅតែ​ព្រមាន​ថា លោក​នឹងដឹក​នាំ​មហា​បាតុកម្ម​ជាថ្មីទៀតចាប់ពី​ថ្ងៃសុក្រ​ទី​៦ ខែធ្នូ​ ត​ទៅ ដែលនឹង​មានទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន នេះ​ទៀត​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យីង​ឡាក់​ឲ្យ​ខាង​តែបាន​នៅ​ក្នុង​​ខែ​ធ្នូ​នេះ​៕
ប្រភពពី Free Press Magazine