ទំព័រ​​ហ្វេស​ប៊ុក​នាយ​ក​រដ្ឋ​មន្ត្រីថា​ ​មន្ត្រី​រាជ​ការ​​អាច​​ទទួល​បានប្រា​ក់​ខែច្រើន​​ជាង​​ពេល​​បច្ចុ​ប្បន្ន​​នៅ​ឆ្នាំ​ក្រោយ​

12/04/2013 0 Comments A+ a-

1111-344x215មន្ត្រី​រាជ​ការ​ ទំនង​ជា​នឹង​ទទួល​បាន​ប្រាក់​បៀ​វត្ស​សម​រម្យ​ ដែល​អាច​រស់​នៅ​បាន​ដូច​មន្ត្រីរាជ​ការ​នៅ​ប្រទេស​​ជិត​​ខាង​​ នៅឆ្នាំ​២០១៤​ ។ ​នេះ​បើយោង​តាម​សេចក្តី​បរិយាយ​នៅ​ក្នុង​​​ទំព័​រហ្វេស​ប៊ុក​​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន ​នា​ថ្ងៃ​អង្គារ​ទី៣​ ធ្នូ​ នេះ ​។

«រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​បាន​បង្កើត​ក្រុម​ការ​ងារ​កែទម្រង់​ប្រព័ន្ធ​បៀរ​វត្ស​មន្ដ្រី​រាជ​ការ​ ​ដើម្បី​ធ្វើ​ការ​សិក្សា​អោយ​បាន​ល្អិត​ល្អន់​មុន​នឹង​ដាក់​ជូន​ទៅរាជ​រដ្ឋា​ភិបាល​ដើម្បី​ជម្រុញ​ការ​អនុវត្តផែន​ការ​កែ​​ទម្រង់​ប្រព័ន្ធ​​បៀរ​វត្ស​នេះ​​អោយ​​បាន​ឆាប់​ចាប់​ពី​ឆ្នាំ២០១៤​តទៅ»​ នេះ​ជា​សំណេរ​នៅក្នុង​​ទំព័រ​ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ក្រុម​ការងារ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បៀវត្ស​នេះ ​រួម​មាន​ក្រសួង​មុខ​ងារ​សាធារណៈ​ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ ក្រសួង​មហា​ផ្ទៃ​ ​និង​ក្រសួង​សង្គម​កិច្ច​ អតី​ត​យុទ្ធ​ជន​ និង​​យុវ​​នីតិ​​សម្បទា។​
នៅ​ក្នុង​សេចក្តី​បរិយាយ​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​ប្រាក់​បៀវត្ស​នេះ ​ស្មេរ​បានសំដែង​ការ​ស្ងើច​​សរសើ​រ​​ដល់​លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​ ចំពោះ​ការ​ខ្វាយ​ខ្វល់​របស់​លោក​ទៅ​លើ​ជីវ​ភាព​របស់​មន្ត្រី​រាជ​ការ​ ដោយ​បាន​គូស​បញ្ជាក់​អំពី​ការ​បង្កើន​ប្រាក់​បៀ​វត្ស​លើក​ទី​១​ក្នុង​អាណត្តិទី​៥នេះ​ កាល​ពីខែ​សីហា​ កន្លង​ទៅ ​។
«សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​តែង​តែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវ​ភាព​របស់​មន្រ្តីរាជ​ការ​ខ្មែរ​ ។ ​រាល់​កំណែ​ទំរង់​ទាំង​អស់​គឺ​ចាប់​ផ្តើម​ធ្វើ​ដោយផ្អែក​ទៅ​លើ​​អាទិភាព​ជាក់​ស្តែង​នៅ​តាម​ស្ថាប័ន​រដ្ឋ​នីមួយ​ៗ។​ ជាក់​ស្តែង​កាល​ពី​​ខែសីហា ឆ្នាំ២០១៣​ រាជ​រដ្ឋា​ភិបាល​បាន​ចេញអនុក្រិត​​មួយ​សម្រេច​តម្លើង​ប្រាក់​បៀរ​វត្ស​ដល់​បុគ្គលិក​​មន្ដ្រី​រាជ​ការ​​ម្តង​​រួច​​មក​​ហើយ​។»​

ជារឿយៗ​ គណបក្ស​ប្រឆាំង​ ​តែង​លើក​​យក​បញ្ហា​ជីវ​ភាព​ខ្វះ​ខាត​របស់​បុគ្គ​លិក​ មន្ត្រី​រាជ​ការ​ គ្រូ​បង្រៀន​ ​កង​កម្លាំង​ប្រដាប់​អាវុធ ​មក​ធ្វើ​ការរិះគន់​រដ្ឋា​ភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​​ ហើយ​បាន​យក​បញ្ហា​​ប្រាក់​បៀវត្ស​នេះ ​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ ដោយ​សន្យា​ថា​​នឹងតម្លើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជ​ការ​យ៉ាង​ហោច​ណាស់​អោយ​បាន​១លាន​រៀល​ក្នង​មួយ​ខែ ​។​
គេនៅ​មិន​ទាន់​ដឹង​អំពី​ទំហំ ​ឬភា​គរយ​ នៃ​ការ​តម្លើងប្រាក់​បៀវត្ស​មន្ត្រី​រាជ​ការ​ ​ដែល​កំពុង​គិត​គូដោយ​ក្រុម​ការងា​រធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បៀវត្ស​នេះនៅ​ឡើយ​ទេ ​។ ​ទោះ​ជាយ៉ាង​នេះក្តី​ គេ​រំពឹង​ថា ​រដ្ឋា​ភិបាល​នឹង​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​សព្វ​សារ​ពើអោយ​បាន​ ​នៅខណៈ​ដែល​ប្រាក់​បៀវត្ស​ត្រូវ​បាន​តម្លើង​ ៕​
ប្រភពពី Free Press Magazine