មេប៉ូលីសក្រុងបាងកកស្វាគមន៍បាតុករ
សម្តីរបស់មេដឹកនាំ ប៉ូលីសក្រុងបាងកក គឺនៅគ្រាដែលក្រុមបាតុករ កំពុងតម្រង់ទិសដៅទៅស្នងការដ្ឋាននគរបាលក្រុងបាងកក ដោយសារតែខឹងនឹងប៉ូលីសថៃដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ ដាក់ទៅលើពួកគេ។ លោកឧត្តមសេនីយ៍ នគរបាលក្រុងបាងកក កាំរ៉ុងវិត បានថ្លែងថាលោកជំទាវនាយករដ្ឋមន្ត្រីបានផ្តល់លុយខ្លួនឯងចំនួន២ លានបាត មកក្រុមប៉ូលីសនិងបញ្ជាក់ថាលោកជំទាវមិនចង់ឃើញថៃនិងថៃវាយប្រហារ គ្នាទៅវិញទៅមកនោះទេ។លោក ឧត្តមសេនីយ៍បានថ្លែងទៀតថាការិយាល័យធ្វើការរបស់នគរបាលគឺជាលុយ បង់ពន្ធរបស់ប្រជាពលរដ្ឋ និង លោកថាប្រសិនណាបើពលរដ្ឋចង់ចូលមកគ្រប់គ្រងកន្លែងការិយាល័យធ្វើការ ឬចង់ដុតកន្លែងនោះចោល ពួក គេក៏គួរនឹងអនុញ្ញាតអោយធ្វើផងដែរប៉ុន្តែត្រូវតែនិយាយបញ្ជាក់ថា គឺជាសកម្មភាពរបស់ខ្លួនឯងដោយផ្ទាល់។មេប៉ូលីសដដែលនិយាយទៀតថាក្រុមប៉ូលីសនឹងជួយក្រុមបាតុកររុះ រើរបាំងនិងលួសបន្លាចេញថែមទៀតដើម្បី អោយបាតុករអាចចូលមកក្នុងកន្លែងនគរបាលនោះ។ ទោះជាយ៉ាងណាក៏ដោយ មេប៉ូលីសដដែលបានបញ្ជាក់ ថាប៉ូលីសនឹងរក្សាសិទ្ធិការពារខ្លួនមិនអោយក្រុមទី៣ប្រើអាវុធបាញ់ ប្រហារមនុស្សឡើយ។
សម្តីបញ្ជាក់នេះ គឺ នៅក្រោយដែលមានសេចក្តីរាយការណ៍ថាមានបាតុករ២នាក់បានរងរបួសនឹង គ្រាប់កាំភ្លើងគ្រាដែលទាំងប៉ូលីស និងបាតុករមិនត្រូវបានគេឃើញមានកាន់អាវុធនោះទេ៕
ប្រភពពី Free Press Magazine