អាជ្ញាធរចោទការធ្វើបាតុកម្ម របស់គណបក្សប្រឆាំងគឺ ជាអំពើអនាធិបតេយ្យ
សាលារាជធានីភ្នំពេញនៅថ្ងៃម្សិលមិញ
បានចេញលិខិតផ្លូវការមួយច្បាប់លេខ៨១១ឆត.ចសម ចុះថ្ងៃទី១៥
ខែធ្នូ ឆ្នាំ២០១៣ ជម្រាបជូនលោកប្រធានគណបក្សសង្គ្រោះជាតិ
ក្នុងកម្មវត្ថុស្តីពីការដង្ហែក្បួនធ្វើបាតុកម្ម
និងការស្នាក់នៅលើទីលានប្រជាធិបតេយ្យនារាត្រីថ្ងៃទី១៥ ខែធ្នូ
ឆ្នាំ២០១៣
ដោយបានចោទប្រកាន់សកម្មភាពនៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះ
ជាតិថា ជាអំពើខុសឆ្គងបែបអនាធិបតេយ្យ ។
លិខិតផ្លូវការរបស់សាលារាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិបានរំលោភបំពានទៅលើចំណុច មួយចំនួនដូចខាងក្រោម ៖
១-មានការហែក្បួនខុសពីលិខិតអនុញ្ញាត និងស្មារតីកិច្ចប្រជុំជាបន្តបន្ទាប់
២-មិនបញ្ចប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ ព្រមទាំងបន្តស្នាក់នៅលើទីលានប្រជាធិបតេយ្យដោយគ្មានការអនុញ្ញាតនៅ រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣
៣-ប្រកាសបន្តធ្វើបាតុកម្មនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ដោយគ្មានការជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយ សន្តិវិធី ។
សាលារាជធានីភ្នំពេញបានបន្ថែមទៀតថា “ចំពោះអំពើខុសឆ្គងបែបអនាធិបតេយ្យនេះ គណបក្សសង្គ្រោះជាតិត្រូវទទួលខុសត្រូវនូវរាល់ឧបទ្ទវហេតុគ្រប់បែប យ៉ាង ពិសេសលើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបញ្ហាអនាម័យ បរិស្ថាន ដែលកើតចេញពីសកម្មភាពខុសច្បាប់នេះទាំងស្រុង ។ “ ។
គួរបញ្ជាក់ជូនថា ឆ្លងតាមសកម្មភាពជាក់ស្តែងរបស់គណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការធ្វើបាតុកម្មតវ៉ាទាមទារឲ្យមានការបង្កើតគណៈកម្មការ ចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតនាពេលកន្លង មក រហូតមកដល់ពេលធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើង វិញនៅថ្ងៃម្សិលមិញនេះ គឺគណបក្សសង្គ្រោះជាតិបានបង្ហាញនូវជំហររបស់ខ្លួនរួចហើយថា ច្បាប់របស់ប្រទេសជាតិដែលគ្រប់គ្រងអំណាចដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នគ្មានប្រសិទ្ធភាពទៅលើគណបក្សប្រឆាំងទេ ដ្បិតគណបក្សប្រឆាំងគ្មានជំនឿទុកចិត្តទៅលើប្រព័ន្ធច្បាប់ទាំងនោះ បន្តិចឡើយ ៕

ប្រភពពី DTN7