ឃាត់ខ្លួន បុរសម្នាក់ ក្រោយលួច ឡើងលើផ្ទះ ចាប់រំលោភក្មេងស្រី

12/16/2013 0 Comments A+ a-

តល់សិទ្ទិដោយ៖looking today.com
ខេត្តបន្ទាយ មានជ័យ ៖   កម្លាំងនគរបាល ស្រុកមង្គលបុរី  ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចឡើង លើផ្ទះចាប់រំលោភ ក្មេងស្រីអាយុ១៥ឆ្នាំ នៅភូមិដងរុន ឃុំបន្តាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណះដែលនាង កំពុងដេក លើផ្ទះ កាលពី វេលាម៉ោង៩យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ តែត្រូវបានក្មេងស្រី រងគ្រោះស្រែឲ្យ គេជួយ ទើបរំលោភ មិនបានសម្រេច។
លោក យ៉ត សុផល អធិការនគរបាល ស្រុកមង្គលបុរី បានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ ថា ជនសង្ស័យ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួនមានឈ្មោះ ទន ពលរឹទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ ធ្វើស្រែ។ រីឯជនរង គ្រោះ មានឈ្មោះ ធ ស រ ភេទស្រី អាយុ១៥ឆ្នាំ ពួកគេទាំងពីរ រស់នៅក្នុងភូមិឃុំកើត ហេតុជាមួយគ្នា ។
លោកអធិការ យ៉ត សុផល បានបន្តថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ធ ស រ និងប្អូនប្រុស ដេកនៅចាំផ្ទះព្រោះឪពុកម្តាយ រវល់ទៅស៊ីឈ្នួលនៅស្រុកថៃអស់  លុះវេលាម៉ោង៩ និង៤៥នាទីយប់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ ទន ពលរឹទ្ធ ដែលជាអ្នករស់នៅជិតខាងបាន លួចចូលក្នុងផ្ទះ ហើយទៅឱបថើបនាង ខ្ទប់មាត់ ចាប់សម្រាតខោអាវក្មេងស្រីរងគ្រោះ ដើម្បីរំលោភ ពេលនោះនាងបានរើបម្រះ និងស្រែកឲ្យគេឯងជួយ ភ្លាមនោះ ប្អូនប្រុសរបស់នាង ភ្ញាក់ឡើងរត់ទៅបើក ភ្លើងឃើញ មុខជនសង្ស័យច្បាស់ ធ្វើឲ្យជនសង្ស័យ ភ័យបានរត់ចុះ ពីលើផ្ទះយ៉ាងលឿន ដើម្បីគេចខ្លួន ទើបក្រោយមកក្មេងស្រី បានប្រាប់អ្នកជិតខាង  និងម្តាយ និងប្តឹងឲ្យនគរបាន អន្តរាគមន៍ ទើបឈាន ដល់ការចាប់ខ្លួន ជនសង្ស័យយកមកសួរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកមង្គលបុរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ចាត់ការបន្ត ៕