មេឃុំភ្នំសំពៅ ឡានបុកពីក្រោយអូស បណ្តាលឲ្យស្លាប់
បាត់ដំបង: លោកមេឃុំភ្នំសំពៅម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ដោយសារឡានដឹកភ្ញៀវទេសចរបរទេស១២កៅអី
បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្រ
ខណៈដែលលោកមេឃុំរូបនេះបើកម៉ូតូបម្រុងបត់ឆ្វេងចូលទៅផ្ទះក្នុងទិសដៅ
ស្របគ្នា។
ក្រោយហេតុការណ៍ អ្នកបើកបររថយន្តដឹកភ្ញៀវទេចរបានរត់គេចខ្លួនបាត់ បន្សល់ទុកតែឡាននិងភ្ញៀវបរទេសជនជាតិចិន៧នាក់ នៅក្នុងឡាន។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោ៥ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង។ប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានអោយដឹងថា បុរសដែលស្លាប់ឈ្មោះ អ៊ុំ សារឿន អាយុ៦៨ឆ្នាំ មានតួនាទីជាមេឃុំភ្នំសំពៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ។ ចំណែករថយន្តបង្កប្រភេទ ១២កៅអី ពណ៌សពាក់ស្លាកលេខ 2Y 8831 ដឹកភ្ញៀវទេសចរណ៍ជនជាតិចិន៧នាក់ បើកបរដោយឈ្មោះ ចិន សូភី អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ បានរត់គេចខ្លួនបាត់។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ប៉ូលិសថា មុនពេលកើតហេតគេឃើញម៉ូតូលោកមេឃុំធ្វើដំណើរពីកើតទៅលិច (ពីបាត់ដំបងទៅភូមិភ្នំសំពៅ)។ ពេលម៉ូតូជិះមកដល់ចំណុចមុខផ្ទះរបស់គាត់ បានបើកភ្លើងស៊ីញូបត់ឆ្វេងបម្រុងចូលទៅផ្ទះ ស្រាប់តែមានឡានដឹកភ្ញៀវទេសចរបើកស្របទិសគ្នាក្នុងល្បឿនលឿន មកបុកម៉ូតូពីក្រោយជាប់អូសទាំងមនុស្សប្រហែលជាច្រើនម៉ែត្រស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ រីឯរថយន្តបានបើកទៅមុខជាច្រើនម៉ែត្រទៀត ទើបអ្នកបើកបរបើកទ្វារចុះរត់។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានរាយការណ៍ដល់សមត្ថកិច្ចតែម្តង។
ប៉ូលិសបានបញ្ជាក់ថា ក្រុមភ្ញៀវទេសចរជនជាតិចិនទាំង៧នាក់ គ្មាននណាម្នាក់រងរបួសក្នុងគ្រោះថ្នាកចរាចរណ៍នោះទេ ៕M/s
ប្រភពពី CEN

លោកមេឃុំភ្នំសំពៅត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
រថយន្តបង្ក
ម៉ូតូរបស់លោកមេឃុំជិះត្រូវរថយន្តបុកខ្ទេច
ប្រភពពី CEN