ចៅអធិការ ៣ អង្គលួចតឺនុយទៅច្រៀងខារ៉ាអូខេ និងអោបស្រីក្មេង នាំគ្នាផ្លោះរបងរត់គេចខ្លួន ពេលសមត្ថកិច្ចចុះទៅបង្ក្រាប
ខេត្ដតាកែវ ៖ សមត្ថកិច្ចស្រុក
ព្រៃកប្បាស បានចេញប្រតិបត្តិការបង្ក្រាប
ចៅអធិការដ៏ល្បីល្បាញចំនួន ៣ វត្ដប្រចាំស្រុកអង្គរបុរី
ដែលបានដោះស្បង់ចីវរ ចូលច្រៀងខារ៉ាអូខេ កៀកកើយស្រីក្មេង
ប៉ុន្ដែចាប់បានតែម៉ូតូ ៤គ្រឿងនិងកូនសិស្ស៤
នាក់ កាលពីវេលាម៉ោង ១២និង១៥ នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
រំលងអធ្រាត្រ ស្ថិតនៅក្នុងហាង លក់គ្រឿងក្លែមគ្រប់មុខ
និងមានដាក់ស្លាកយីហោ ខារ៉ាអូខេ១៧១ ស្ថិតក្នុងភូមិល្វាត្នោត
ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្ដតាកែវ ។
ព្រះចៅអធិការវត្ដទាំង ៣អង្គនោះ រួមមានទី១-ព្រះនាម សុខ ហឿន ព្រះជន្ម ២៩ វស្សា ជាចៅអធិការ វត្ដ ទួលសំបូរ ទី២-ព្រះនាម ព្រាប ស៊ី ណាត ព្រះជន្ម ២៩ វស្សា ជាចៅអធិការវត្ដ កំពង់ហ្លួង ស្ថិតនៅភូមិកំពង់ហ្លួង ឃុំ-ស្រុកអង្គរបូរី និងទី៣-ព្រះនាម ដាលីន ព្រះជន្ម ២៩វស្សា ជាចៅអធិការវត្ដកោះ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ។ បើតាមការ បំភ្លឺពីកូនសិស្សទាំង ៤នាក់ ដែលត្រូវឃាត់ខ្លួន បានឱ្យដឹងថា មុនពេលចូលច្រៀង ចៅអធិការវត្ដទាំង ៣អង្គ បានដោះស្បង់ចីវរ នៅវត្ដទួលសំបូរ រួចនាំគ្នាស្លៀកខោពាក់អាវ ពាក់មួក ពាក់វ៉ែនតា ដើម្បីកុំឲ្យគេស្គាល់។
ពេលផ្លាស់ប្តូរសម្លៀកបំពាក់ រួចហើយនោះ ចៅអធិការវត្ដទាំង ៣អង្គ បានឱ្យពួកគេដឹកមកច្រៀង ខារ៉ាអូ ខេនៅហាងខាងលើ ពីព្រោះជាហាងប្រចាំការ របស់ចៅអធិការវត្ដទាំង៣ ធ្លាប់ចូលច្រៀង និងមានស្រីក្មេងដែលព្រះចៅអធិការវត្ដទាំងនេះ ជួយចិញ្ចឹមផងដែរ ។ ពេលចូលច្រៀងនោះ មានកុម្មង់ស្រាបៀរមួយកេះ សាច់ក្លែមនិងស្រីក្មេង ៣នាក់ អង្គុយកំដរចៅអធិការវត្ដ ព្រោះសុទ្ធតែជាកំណាន់ចិត្ដ។ ចំណែកម្ចាស់ហាង បានបិទទ្វារចាក់សោរបន្ទប់ ក្នុងបំណងលាក់បាំង តែត្រូវសមត្ថកិច្ចតាមដាន និងចុះបង្ក្រាប តែពេលនោះចៅអធិការទាំង ៣អង្គ បានលោតផ្លោះរបងរត់ចេញអស់ បន្សល់ទុកតែម៉ូតូ និងកូនសិស្ស ៕
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ