បង្ក្រាបទីតាំងលាក់ទុកស្រីក្មេងៗសម្រាប់បម្រើសេវាផ្លូវភេទ៥នាក់និងបុរស២នាក់នៅខណ្ឌមានជ័យ
ភ្នំពេញ ៖ នារីក្មេងៗ៥នាក់ក្នុងនោះមានម៉ែយ៉ែមម្នាក់
និងបុរស២នាក់ទៀត
ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធជួលផ្ទះស្ដុកទុកស្រីក្មេងៗ
សម្រាប់បម្រើសេវា ផ្លូវភេទ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅខាង លិចជ្រោយអំពិល
ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា នារី ទាំង៧នាក់ដែលពាក់ព័ន្ធរកស៊ីផ្លូវភេទ មានឈ្មោះ ១-ឃុន ឡៃ អាយុ២៨ឆ្នាំ, ២-សឿន តី អាយុ២៤ឆ្នាំ, ៣-ចាន់ ស្រី លក្ខណ៍ អាយុ២៥ឆ្នាំ ជាអ្នកជួលផ្ទះទុក ស្រីៗសម្រាប់បម្រើផ្លូវភេទ និងជាម្ចាស់ ទីតាំង, ៤-សុខ ហេន អាយុ១៦ឆ្នាំ, ៥- ហុង ឌី ភេទប្រុស អាយុ២៩ឆ្នាំ, ៦-ហុង ហេង ភេទប្រុស អាយុ៣៨ឆ្នាំ និងទី៧- ឈ្មោះ សុខ រស្មី ភេទស្រី អាយុ១៦ឆ្នាំ ។
ការឆ្មក់ចូលបង្ក្រាបផ្ទះលាក់ទុក ស្រីក្មេងសម្រាប់បម្រើសេវាផ្លូវភេទនេះ សមត្ថកិច្ចដកហូតបណ្ដោះអាសន្នបាន ម៉ូតូ២គ្រឿង ១គ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-8191 និង១គ្រឿងទៀតម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BC-2175 ។
តាមប្រភពព័ត៌មានពីនគរបាលមូល ដ្ឋានបានឱ្យដឹងថា ករណីចុះបង្ក្រាបទីតាំង លាក់ទុកស្រីសម្រាប់បម្រើសេវាផ្លូវ ភេទខាងលើនេះដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចូលរួមពីកម្លាំងនគរ បាលនៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនក្រសួងមហា ផ្ទៃ សហការជាមួយអាជ្ញាធរសមត្ថកិច្ច មូលដ្ឋាន ។ ក្នុងនោះឃាត់ខ្លួនបានស្រី៥ នាក់ និងប្រុស២នាក់ ម៉ូតូ២គ្រឿងបញ្ជូន ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ៕
____________________
ប្រភពព័ត៌មានពី៖ នគវត្ត