ចាប់ទូកគូ និងអ្នកនេសាទយួន១០នាក់ នៅកំពត លេចរឿងជលផល ស៊ីសំណូក៣ពាន់ដុល្លារ បើកដៃឲ្យនេសាទ ក្នុងដែនអភិរក្ស
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនល្មើសជាអ្នកនេសាទយួនទាំងនោះ ដែលមកពីខេត្តកៀនយ៉ាង បាននិយាយថា មូលហេតុដែលពួកគេហ៊ានចូលនេសាទ ក្នុងដែនសមុទ្រអភិរក្សរបស់កម្ពុជា ដូច្នេះ ព្រោះតែគេបានបង់លុយ ឲ្យជំនាញជលផល រួចហើយ ចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពបានបន្តថា បន្ទាប់ពីការចាប់ភ្លាមៗ ប្រជានេសាទ បានប្រគល់ជនជាតិយួនដែលគេជឿថា បានចូលលួចនេសាទ ក្នុងដែនទឹកកម្ពុជា ជាយូរមកហើយ នោះ ទៅឲ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់ ។ តែរហូតមកល់ព្រឹកថ្ងៃទៅ១១ នេះ គេមិនទាន់ឃើញមានការអន្តរាគមន៏ពីអាជ្ញាធរយួន ឬក៏ចាត់ការយ៉ាងណា នៅឡើយទេ ៕
ប្រភពពី Free Press Magazine
