ផ្ទុះមីន​នៅបាត់ដំបង​​បុរសម្នាក់​រងរបួសធ្ងន់​និងដាច់ជើងផ្ទុះមីន​នៅបាត់ដំបង​​បុរសម្នាក់​រងរបួសធ្ងន់​និងដាច់ជើង

12/24/2013 0 Comments A+ a-

បុរស​ម្នាក់​រង​របួស​ដាច់​ជើង​ស្ដាំ ​ឯ​ម៉ាស៊ីន​ច្រូត​ស្រូវ​មួយ​គ្រឿង​ត្រូវ​ខូចខាត​ទាំង​ស្រុង​ដោយ​សារ​ផ្ទុះ មីន ក្នុងពេល កំពុង បើកបរ ច្រូត ស្រូវ ។ ហេតុការណ៍ ​នេះ​បាន ​កើត ឡើង ​កាល ពី​ វេលា ​ម៉ោង ​១០​ ព្រឹក ថ្ងៃទី​២៣ ខែ វិច្ឆិកា ឆ្នាំ​២០១៣​។
អធិការ​ស្រុក គាស់ក្រឡ ​លោក​ សៀក​ ភា​ បាន​ឲ្យ​ដឹង​ថា​ ចំណុច​ភូមិ​គោក​រកា ឃុំ​ដូន​បាន ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​នេះដើម​ គឺជា​ទីតាំង​សមរភូមិ​ក្តៅ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម។
លោក​អធិការ​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ច្រូត​ឆ្វែល​ជុំវិញ​ទួល​មួយ​កន្លែង ហើយ​កិន​ទៅលើ​គ្រាប់​មីន​តោន​ដែល ​សល់​ពី​សម័យ​សង្គ្រាម​បណ្តាល​អោយ​ផ្ទុះឡើងនិង​ធ្វើអោយ​អ្នកបើកបរ​ដាច់​ជើង​ ខាងស្តាំ​។ឯ​ម៉ាស៊ីន​ច្រូតស្រូវ​បាន​ខូចខាត​យ៉ាង​ដំណំ​ដែល​មិនអាច​ជួសជុល​ ប្រើការ​បាន​ឡើយ​។
​លោក ឆេង វី ម្ចាស់​ម៉ាស៊ីន​ច្រូត​បាន​ឲ្យដឹង​ថា ​អ្នក​បើក​បរ​ម៉ាស៊ីន​ច្រូត​នោះ​ឈ្មោះយ​ន រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ឯ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ​ត្រូវ​បាន​ប្រជា​កសិករ​ជួល​មក​ច្រូត​ស្រូវ​នៅ​ចំណុច​កើត​ហេតុ​ខាងលើ​។
​មន្ត្រី​CMAC ប្រចាំ ​ខេត្ត ​បាត់ដំបង​ បាន​អះអាង​ថា ​បើ​ពិនិត្យ​លើ​វិជ្ឈមាត្​រនិង​ជម្រៅ​នៃរណ្ដៅ​គេអាច​សន្និដ្ឋាន​បាន​ថា​ គ្រាប់​មីនតោន​ ដែល​ផ្ទុះ​នេះ​អាច​ដាក់​ត្រួត​គ្នា​ចំនួន​២​គ្រាប់​។​លោកថា ​តំបន់​ខ្លះ​ក្នុង​ស្រុក​នេះ​កំលាំង CMAC មិន​ទាន់​ធ្វើ​ការ​រុករក​នៅឡើយ​ទេ​។​ម្យ៉ាង​ទៀត​ ដោយ​គ្រាប់​មីនតោនខ្លះ​ត្រូវ​បាន​គេ​កប់​ក្នុង​ដី​ជម្រៅជ្រៅ​ដែល​ជា​ហេតុ​ នាំឲ្យ​លំបាក​ក្នុង​ការរុករក​ផងដែរ​៕
ប្រភពពី Free Press Magazine