បាតុករ​គណបក្ស​សង្គ្រោះជាតិ ​វាយ​បុរស​ម្នាក់​បាក់​អស់​ធ្មេញ​បី​ចោទ​ថា​ជា«យួន»

12/24/2013 0 Comments A+ a-

សកម្មភាព​រើស​អើង​ពូជ​សាសន៍​ដោយ​ការ​ចោទ​ថា​ជា​សាសន៍​យួន បាន​ធ្វើ​អោយ​បុរស​ម្នាក់​ ឈ្មោះ​អនរ៉ា ​អាយុ​៤៧ឆ្នាំ ត្រូវ​បាតុករ​គណ​បក្ស​សង្គ្រោះ​ជាតិ​វាយ​ឡើង​ទ្រម​ខ្លួន​នៅ​ទី​លាន​ប្រជា​ ធិប​តេយ្យ។
ប្រភពពីគេហទំព័រAvatar news បានផ្សាយថា លោកអន រ៉ា ដែល​មាន​មុខ​របរ​ជា​កម្មករ និង​មាន​ទីលំនៅ​នៅ​ភូមិ​ស្លែរលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​សន្តិ​សុខ​គណ​បក្ស​សង្រ្គោះ​ជាតិ​ ព្រួត​គ្នា​ចាប់​វាយ​បាក់​ធ្មេញមុខ​អស់៣ នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ កាលពី​យប់​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៣ ដោយ​សន្តិ​សុខ​ចោទ​លោក​អន រ៉ា ជា​ដំបូង​ថា ជា​យួន…​ប៉ុន្តែ​ក្រោយ​មក​ទៀត បាន​ចោទ​ថា​ជា​ចោរ​លួច​ទូរស័ព្ទ​ដៃ​បាតុករ។
ក្រោយពីចាប់វាយអោយរបួសបាក់ធ្មេញ​ហើយ ​សន្តិ​សុខ​បក្ស​សង្រ្គោះ​ជាតិបាន​​យក​ លោក​ អន រ៉ា ទៅ​ប្រគល់​អោយ​នគរ​បាល​ប៉ុស្តិ៍​វត្តភ្នំ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​នគរ​បាល​វត្តភ្នំ សមត្ថ​កិច្ច​បាន​សួរ​រក​ជន​រង​គ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ និង​ទូរស័ព្ទ​ជា​វត្ថុ​តាង ដើម្បី​ដាក់​ទោស​​ លោក​អន រ៉ា នោះ ក្រុមសន្តិ​សុខ​របស់​គណ​បក្ស​សម​រង្ស៊ី បានឆ្លើយថា អត់​មាន​អ្វី​ទាំង​អស់។ លោកអន រ៉ា ត្រូវគេ​រាយ​ការណ៍​ថា បានដាក់​ពាក្យ​បណ្ដឹង ដើម្បី​ប្ដឹង​សន្តិ​សុខ​គណ​បក្ស​សង្រ្គោះ​ជាតិ ពី​បទ​ប្រើ​ហឹង្សា​ដោយ​ចេតនា។
ដោយ​ផ្អែក​លើ​ប្រវត្តិសាស្រ្ត​ពី​អតីតកាល​ បញ្ហា​ជន​ជាតិ​វៀតណាម​ត្រូវ​បាន​បក្ស​នយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា​ ប្រើប្រាស់​ជា​សន្លឹក​បៀរ​ដើម្បី​ដណ្ដើម​ប្រជា​ប្រិយភាព​និង​ការ​គាំទ្រ​ពី​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាម្ចាស់​ឆ្នោត​រៀង​រាល់​ពេល​បោះ​ឆ្នោត​ម្ដងៗ​។
យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​វិភាគ​នានា​យល់​ថា​ លទ្ធផល​នៃ​ការ​ប្រើ​សន្លឹក​បៀរ​ស្ដី​ពី​បញ្ហា​ជន​ជាតិ​វៀតណាម​មិន​ទទួល​បាន​ លទ្ធផល​ធំ​ដុំ​នោះ​ទេ ​ដោយសារ​ការ​វិវត្តន៍​ផ្នែក​នយោបាយលើពិភពលោកក៏ដូចជាក្នុង​តំបន់​ដែរ​។​
គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ លោក អ៊ូ វីរៈ ត្រូវ​បាន​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​សង្រ្គោះ​ជាតិ វាយ​ប្រហារ​យ៉ាង​ចាស់ ដៃ​តាម​ហ្វេសប៊ុក​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​មាន​និន្នាការ​គាំ ​ទ្របក្ស​ប្រឆាំង​ដោយ​សារ​តែ​លោក ​បាន​រិះគន់​លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា​ មាន​និន្នាការ​នយោបាយ​រើស​អើង​ពូជ ​សាសន៍​ជា​ពិសេស​គឺ​ជន​ជាតិ​វៀត​ណាម​៕
ប្រភពពី Free Press Magazine