កូនលោក ហ៊ុន សែន និយាយថា គណបក្សប្រឆាំងទាក់ទាញអ្នកតវ៉ាបានច្រើនដោយប្រើទឹកលុយ
លោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានលើកឡើងថា អ្នកចូលរួមនៅក្នុងការហែក្បួនប្រាំបីថ្ងៃជាប់ៗគ្នា
របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ
ដោយសារតែការប្រើលុយទាក់ទាញអ្នកតវ៉ាឲ្យមកចូលរួម។
មនុស្សប្រហែល៣០.០០០នាក់បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យកាលពី ថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ឬរៀប ចំការបោះឆ្នោតឡើងវិញ ហើយនៅពេលក្រោយមកមនុស្សប្រហែល២០.០០០នាក់ បានហែក្បួនតាមផ្លូវចាប់ពីម៉ោង២និង៣០នាទីរសៀល រហូតដល់ម៉ោង ៧យប់។
លោក ហ៊ុន ម៉ានិត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់គាត់ កាលពីល្ងាចថ្ងៃអាទិត្យថា ចំនួនអ្នកចូលរួមខុសគ្នានេះ បើប្រៀប ធៀបទៅនឹងការហែក្បួនប្រាំពីរថ្ងៃដំបូង ដែលមានមនុស្សចូលរួម ហែក្បួនក្នុងមួយថ្ងៃតិចជាង១០.០០០នាក់នោះ គឺគួរឲ្យសង្ស័យណាស់។
លោក ម៉ានិត បានសរសេរថា “ ខ្ញុំដឹងថា វាគួរឲ្យអស់សំណើចណាស់នៅ ពេលដែលគណបក្សសង្គ្រោះជាតិប្រកាសថា ការចូលរួមធ្វើបាតុកម្មពីថ្ងៃ ទី១៥ ដល់ថ្ងៃទី២១គឺជាការស្ម័គ្រចិត្ត។ ជាមធ្យមមានអ្នកតវ៉ា ប្រហែលពី១.៥០០នាក់ទៅ២.៥០០នាក់”។
លោកបានសួរថា “ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ វាមិនមែនជាករ ស្ម័គ្រចិត្តទៀតទេ។ មានអ្នកតវ៉ាពី១៥.០០០នាក់ទៅ២០.០០០នាក់នេះ តើមានន័យដូចម្ដេច?”។
លោកបាននិយាយថា “ ចំពោះខ្ញុំ គណបក្សសង្គ្រោះជាតិត្រូវចំណាយលុយ ច្រើនដើម្បីទាក់ទាញមនុស្សពីតាមជនបទ។ តើពួកគេគិតដូចម្ដេច ២០.០០០រៀល ជាមួយនឹងការបន្ថែមអាហាថ្ងៃត្រង់?”។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន តាមទម្លាប់ឲ្យលុយ និង អាហារដើម្បីទាក់ទាញមនុស្សឲ្យមកចូលរួមការជួបជុំផ្នែកនយោបាយរបស ់ខ្លួន។ គណបក្សនេះបានទទួលរងការរិះគន់ជាច្រើនចំពោះការធ្វើ ដូច្នេះ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្កដា។
លោក សម រង្ស៊ី បានបដិសេធកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិមិន បានធ្វើបែបនេះទេ តាមពិតគណបក្សមិនអាចមានលទ្ធភាពធ្វើដូច្នេះឡើយ ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំសូមប្រាប់លោកថា ប្រសិនបើយើងធ្វើ ដូច្នេះ ខ្ញុំនឹងខូចកេរ្តិ៍ឈ្មោះ ហើយគណបក្សសង្គ្រោះជាតិនឹងដួល រលំ។ តើខ្ញុំមានលុយពីណាឲ្យមនុស្សរាប់ម៉ឺននាក់នោះ?”។លោកបានបន្ថែម ថា “ មន្ត្រីគណបក្សប្រជាជនកម្ពុជាជាច្រើន រួមទាំងកូនលោក ហ៊ុន សែន ផង ពួកគេសុាំនឹងការធ្វើដូច្នេះ ហើយពួកគេបកស្រាយថា ការ ធ្វើបាតុកម្មរបស់យើងបានធ្វើដូច្នេះ”។
លោកបានមានប្រសាសន៍ថា “ យើងមានទម្លាប់ខុសគ្នា។ អ្នកគាំទ្រ របស់យើងមកចួូលរួមដោយមិនរំពឹងថា ទទួលបានអ្វីសម្រាប់ខ្លួនគេ ឡើយ។ តាមពិតអ្នកចួូលរួមជាច្រើនបានបរិច្ចាគដល់យើងថែមទៀត”៕គឹមហឿន
___________________________
ប្រភពព័ត៌មានពី៖ ខេមបូឌាដេលី