តូច​ចិត្ត​​​​ប្រ​ពន្ធ​​ជា​​ស្ត្រី​​ខា​រ៉ា​អូ​ខេ​​ចុះ​ចោល ចង​ក​​ស​ម្លាប់​ខ្លួន ប​ន្ស​ល់​ទុក​​ប​ណ្តាំ​​គួរ​​ឲ្យ​​ស​ង្វេគ​

12/06/2013 0 Comments A+ a-

Wat-051215រាជធានី​ភ្នំពេញ ៖ ដោយ​​អស់​ស​ង្ឃឹម​​ក្នុង​​ឆាក​ជី​វិត បុរ​ស​​ម្នាក់​​បាន​សំ​រេច​​ចិត្ត យក​​ក្រ​​ម៉ា​​និង​​អាវ​យឺត​ ​ចង​​ប​ញ្ចូល​​គ្នា ចង​ភ្ជាប់​​​​នឹង​​ចំ​រឹង​​ដែក​​ជ​ញ្ជាំង​​ផ្ទះ ចង​ក​​ស​ម្លាប់​ខ្លួន​ស្លាប់​​ដូច​​បំ​ណង ប​ន្ទាប់​ពី​​ប្រ​ពន្ធ​​ដែល បំ​រើ​ការ​​ងារ​​ជា​ ​ស្រី​​ខា​រ៉ា​អូ​ខេ មាន​​ហួរចុះចោល​ពី​ផ្ទះ​ជាង​មួយខែ តាមរក​មិនឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​រាត្រី​ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃទី​៥ ខែធ្នូ វេលា​ម៉ោង ៤​និង​៣០ នាទី​នៅ​ចំណុច​ផ្ទះជួល លេខ​៣៧E2 ផ្លូវ ២២៣​កែង ផ្លូវ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។
​ជនរងគ្រោះ​ដែល​គិត​ខ្លី​មានឈ្មោះ ថា​ន វី​រះ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​បងប្អូន​ធម៌​។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ស្នាក់នៅ ក្នុងផ្ទះ​ខាងលើ​តែម្នាក់ឯង លុះ​មកដល់​ម៉ោង ៤​និង​៣០​នាទី​ឆ្លង​ចូល​ថ្ងៃទី​៥ ខែធ្នូ បុរស​ម្នាក់​ឈ្មោះ អេង សុគន្ធា​រ៉ា អាយុ ២២​ឆ្នាំ មានមុខរ​បរជា បុគ្គលិក​ខារ៉ាអូខេ ត្រូវជា​ប្អូនធម៌ របស់​ជនរងគ្រោះ បាន​ត្រឡប់​មកពី​ធ្វើការ​ងារ​វិញ បើកទ្វារ​ឡើង ក៏​បានឃើញ​ជនរងគ្រោះ ចងក​សម្លាប់ខ្លួន ស្លាប់​បាត់ទៅហើយ ទើប​រាយការណ៍​មកអោយ​ប៉ូលិស​មូលដ្ឋាន ទៅធ្វើ​កោសល​វិច័យ​។​
​មានការ​បង្ហើប​អោយដឹងថា ការធ្វើអត្តឃាត​នេះ ផ្តើមចេញពី​ការ​តូចចិត្ត រឿង​ដែល​ប្រពន្ធ​រត់ចោល រយៈពេល​មួយខែ​មកហើយ តាមរក​មិនឃើញ​សោះ ទើប​ធ្វើអោយ​ជនរងគ្រោះ អស់សង្ឃឹម​ក្នុង​ឆាកជីវិត ក៏​សំរេចចិត្ត​ធ្វើអត្តឃាត ដោយ​ចងក​សម្លាប់ខ្លួន តែម្តងទៅ​។ ក្រោយ​ការធ្វើអត្តឃាត ប៉ូលិស​បាន​រកឃើញ​សំបុត្រ បណ្តាំ​ចំនួន​២ ច្បាប់ គឺ​ផ្ញើជូន​ប្រពន្ធ​មួយច្បាប់ និង​ជូន​បងប្រុស​មួយច្បាប់​។
​សំបុត្រ​ដែល​ជនរងគ្រោះ ផ្តាំ​ផ្ញើជូន​ប្រពន្ធ​នោះ មាន​អត្ថន័យ ទាំងស្រុង​ថា «​ចូលមក​ដល់ ប្រពន្ធ​សម្លាញ់ បង​ពិតជា​ស្រលាញ់ អូន​ខ្លាំងណាស់ បង​ពិតជា​រស់នៅ ដោយ​គ្មាន​អូន​ពុំ​បានឡើយ ពេលដែល​អូន​ចាកចេញ​ពី​បង ជីវិត​បង​រស់​ដូចជា​មនុស្ស​ស្លាប់ យ៉ាង​អញ្ចឹង​ដែរ តើ​អោយ​បង​រស់នៅ លើ​លោក​នេះ​ធ្វើ​អ្វី បង​មិន​ចង់​រស់​នៅលើ លោក​នេះ​ទៀត​ទេ បង​សុំ​លា​អូន​ហើយ ប្រពន្ធ​សម្លាញ់ លា​រហូត លា​ដោយ​គ្មាន​វិលត្រឡប់​មកវិញ ពី​បង​វី​រះ​»​។ សំបុត្រ​ទី​២ ជនរងគ្រោះ​បាន​ផ្ញើ​ទៅ​បងប្រុស ដែលមាន​ខ្លឹមសារ​ថា «​ចូល មកដល់​បងប្រុស ជាទីគោរព​របស់​ប្អូន ប្អូនសុំ​អរគុណ​គ្រប់យ៉ាង មួយរយៈ​ពេលដែល​ប្អូន រស់នៅ​ជាមួយ​បង ប្អូន​ពិតជា​មាន​ភាពកក់ក្តៅ​ខ្លាំងណាស់ ប្អូនសុំ​លាប​ងរ​ហូត​ហើយ ពី​ប្អូន​វី​រះ​»៕
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ