ម្ចាស់ហាង បុប្ផាជាយដែន នាំភ្ញៀវ ចូលច្រៀង ខារ៉ាអូខេ រួចប៉ុនប៉ង រំលោភក្នុងបន្ទប់

12/23/2013 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ ម្ចាស់ហាង បុប្ផាជាយដែន នាំភ្ញៀវ ចូលច្រៀងខារ៉ាអូខេ រួចប៉ុនប៉ង ចាប់រំលោភ នៅក្នុងបន្ទប់ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ធ្នូ ២០១៣ ស្ថិតក្នុងហាងបុប្ផាជាយដែន ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះ ២នាក់ បងប្អូនមានឈ្មោះតែម ទិត្យ  ចិន្តា  ភេទស្រី អាយុ ២៥ឆ្នាំ (បងស្រី) និងឈ្មោះ លីនដា ភេទស្រី អាយុ ១៨ឆ្នាំ (ប្អូនស្រី)។
តាមសំដីជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ បងប្អូន បានចូលទៅផឹកស៊ីក្នុងហាងខាងលើ តាំងពីក្បាលព្រលប់ លុះមកដល់វេលា កើតហេតុ ក៏បានចូលទៅច្រៀងខារ៉ាអូខេបានមួយសន្ទុះ ស្រាប់តែម្ចាស់ហាង ដេញប្អូនស្រីចេញ តែនាងមិនព្រម ហើយបានទះកំភ្លៀងនាង និងបង្ខាំងទុកនារីជាបង ប៉ុនប៉ងរំលោភ ក៏ផ្អើលដល់ សមត្ថកិច្ចចុះមក អន្តរាគមន៍ភ្លាមៗ។
បច្ចុប្បន្ន នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ចំណែកម្ចាស់ហាងបុប្ផាជាយដែន ពុំទាន់អាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបាននៅឡើយទេ ។
ករណីនោះសមត្ថកិច្ច បានទទួលពាក្យបណ្តឹងរ បស់នារីរងគ្រោះរួចហើយ ប៉ុន្តែវិធានការយ៉ាងណា នៅឡើយទេ  ព្រោះថាទៅតាំងខាងលើ មានជើងកាងច្រើនណាស់ សុទ្ធតែមន្ត្រី អាវុធហត្ថខណ្ឌចំកាមន ដែលថៅកែហាងជួលឲ្យមកកាងហាង សមត្ថកិច្ចពិបាក់ចូលធ្វើការខ្លាំ ងណាស់ ដោយសារតែម្ចាស់ហាង គេមិនសហការជាមួយសមត្ថកិច្ចឡើងស្អី គឺគេ អាង កំលាំងអាវុធហត្ថ កាងនៅទីនោះ៕